ភ្នំពេញ៖ ប្រទះឃើញសពក្មេងប្រុសម្នាក់ អណ្ដែតទឹកស្រះបង្កឲ្យមានការភ្ញាក់ផ្អើលដល់ប្រពលរដ្ឋនិងសមត្ថកិច្ចមូលដ្ឋានចុះមកហ៊ុមព័ទ្ធខ្សែរនៅកន្លែងកើតហេតុ។
ហេតុការណ៍បង្កការភ្ញាក់ផ្អើលឡើកាលម៉ោង៦នឹង៣០នាទី ព្រឹកថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៤ ស្ថិតនៅចំណុចស្រះត្រីក្នុងបរិវេណវត្តឬស្សីសាញ់ ភូមិប្រការ សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ។
សមត្ថកិច្ចបានឲ្យដឹងថា សពក្មេងប្រុសរងគ្រោះមានឈ្មោះ សៅ សាន អាយុ ៥ឆ្នាំរស់នៅជាមួយម្ដាយជាស្រ្តីមេម៉ាយមានកូនប្រុសស្រីតូច៤នាក់រស់នៅភូមិកើតហេតុ។
ប្រភពព័ត៌មានពីសាច់ញាតិបានឲ្យដឹងថា កាលពីថ្ងៃទី៣០ខែសុភាឆ្នាំ២០២៤ នៅម៉ោងប្រហែល១១ព្រឹកក្មេងប្រុសតូចៗ២នាក់ត្រូវជាបងប្អូនជីដូនមួយនិងគ្នាបាននាំគ្នាមកលេងស្រះត្រីកន្លែងកើតហេតុដើម្បីរកចាប់ត្រីចាប់អណ្ដើកដែលឡើងគោកបន្ទាប់ពីមេឃភ្លៀង ក្រោយមកនៅពេលរសៀលឃើញក្មេងប្រុសម្នាក់រត់ត្រឡប់ទៅផ្ទះវិញសួរនាំទៅថាមកផឹក ហើយសួររកក្មេងប្រុសម្នាក់ទៀតដែល មកលេងជាមួយក្មេងប្រុសនោះមិនឆ្លើយប្រាប់នោះទេ ម្ដាយក្មេងប្រុសរងគ្រោះមានការងឿងឆ្ងល់ ក៏ចេះដើរសួរស្វែងរកកូនគ្រប់ច្រកល្ហកតែមិនឃើញរហូតដល់យប់ទើបរាយការណ៍ប្រាប់សមត្ថកិច្ចថាបាត់កូនដោយមានការសង្ស័យលង់ទឹកស្រះត្រី លុះព្រឹកឡើងស្រ្តីម្នាក់បានដើរមកមើល
នៅស្រះក៏ប្រទះឃើញសពក្មេងប្រុសក៏រត់ទៅប្រាប់ម្ដាយក្មេងប្រុសរងគ្រោះនិងរាយការណ៍ទៅសមត្ថកិច្ចមូលដ្ឋានក៏បង្កអោយមានការភ្ញាក់ផ្អើលកើតឡើង។
បន្ទាប់ពីកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ ទំនាក់ទំនងទៅសមត្ថកិច្ចជំនាញផ្នែកកោសល្យវិច័្ចយនៃស្នងការនគរបាលរាជធានីភ្នំពេញចុះមកស្រង់សពក្មេងរងគ្រោះឡើងគោកដើម្បីធ្វើកោសល្យវិច្ច័យនិងធ្វើកំណត់ហេតុប្រគល់សពជូនក្រុមគ្រួសារយកទៅធ្វើបុណ្យទៅតាមប្រពៃណី៕
ជ្រោយពេជ្រ