អន្តរជាតិ ៖ នៅថ្ងៃនេះ ព្រឹក ! គេហទំព័រ «CCFR China state-controlled media » បានផ្សាយថា ៖ ម្សិលមុិញថ្ងៃទី៣០ខែឧសភា នៅសណ្ឋាគាររដ្ឋ Diaoyutai ក្រុងប៉េកាំង លោក Xi Jinping ប្រធានរដ្ឋចិនបានអញ្ជើញចូលរួមពិធីបើកកិច្ចប្រជុំថ្នាក់រដ្ឋមន្រ្តីលើកទី១០នៃវេទិកាសហប្រតិបត្តិការចិន-អារ៉ាប់ ព្រមទាំងថ្លែងសុន្ទរកថាគន្លឹះ ។
លោក Xi Jinping បានលើកឡើងថា ៖ ឆ្លងតាមរយៈកិច្ចខិតខំប្រឹងប្រែងរួមគ្នារបស់ភាគីទាំងពីរ “ប្រតិបត្តិការរួមធំៗទាំងប្រាំបី”ដែលខ្ញុំបានលើកឡើងក្នុងអំឡុងពេលកិច្ចប្រជុំកំពូលចិន-អារ៉ាប់លើកដំបូង ដើម្បីជំរុញកិច្ចសហប្រតិបត្តិការជាក់ស្តែងរវាងចិននិងអារ៉ាប់ទទួលបានសមិទ្ធផលក្នុងដំណាក់កាលដំបូង។ ប្រទេសចិនមានឆន្ទៈចាត់ទុកសមិទ្ធផលទាំងនេះជាមូលដ្ឋាន ដើម្បីបង្កើត”និម្មាបនកម្មសហប្រតិបត្តិការ៥ធំៗ” ជាមួយប្រទេសអារ៉ាប់ ក្នុងន័យពន្លឿនការកសាងសហគមន៍រួមវាសនារវាងចិន និងអារ៉ាប់។
ទី១ ៖ និម្មាបនកម្មដែលជំរុញដោយការច្នៃប្រឌិតថ្មីប្រកបដោយកម្លាំងរស់រវើកកាន់តែខ្លាំង។
ទី២ ៖ និម្មាបនកម្មវិនិយោគនិងហិរញ្ញវត្ថុដែលមានទ្រង់ទ្រាយកាន់តែធំ។
ទី៣ ៖និម្មាបនកម្មសហប្រតិបត្តិការផ្នែកថាមពលដែលមានភាពកាន់តែគ្រប់ជ្រុងជ្រោយ។
ទី៤ ៖ និម្មាបនកម្មផ្តល់ផលប្រយោជន៍ខាងសេដ្ឋកិច្ចនិងពាណិជ្ជកម្មទៅវិញទៅមកដែលកាន់តែមានតុល្យភាព។
ទី៥ ៖ និម្មាបនកម្មផ្លាស់ប្តូររវាងប្រជាជននិងប្រជាជនដែលមានភាពកាន់តែទូលំទូលាយ៕
ដោយ ៖ សិលា