ព័ត៌មានទាន់ហេតុការណ៍៖

លោក Xi Jinping ប្រធានរដ្ឋចិនជួបពិភាក្សាការងារជាមួយលោក Mohammedbin Zayed al-Nahyan ប្រធានាធិបតីអេមីរ៉ាតអារ៉ាប់រួម

ចែករំលែក៖

អន្តរជាតិ ៖ នៅរសៀលថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៤ នៅថ្ងៃនេះ ព្រឹក ! គេហទំព័រ «CCFR China state-controlled media » បានផ្សាយថា ៖ រសៀលថ្ងៃទី ៣០ ខែឧសភា នៅវិមានសភាប្រជាជនក្រុងប៉េកាំង លោក Xi Jinping ប្រធានរដ្ឋចិនបានជួបពិភាក្សាការងារជាមួយលោក Mohammedbin Zayed al-Nahyan ប្រធានាធិបតីអេមីរ៉ាតអារ៉ាប់រួមដែលបានអញ្ជើញចូលរួមកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីលើកទី ១០ នៃវេទិកាសហប្រតិបត្តិការចិន-ប្រទេសអារ៉ាប់ព្រមទាំងបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅប្រទេសចិន ។

    ថ្លែងក្នុងកិច្ចជំនួប លោក Xi Jinping បានលើកឡើងថា អេមីរ៉ាតអារ៉ាប់រួមគឺជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយដ៏សំខាន់របស់ប្រទេសចិន ។ ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ក្រោមការដឹកនាំរួមរបស់ខ្ញុំនិងលោក ទំនាក់ទំនងចិន-អេមីរ៉ាតអារ៉ាប់រួមបានរក្សានិន្នាការអភិវឌ្ឍន៍ដ៏ល្អប្រសើរដែលបានបង្កើតជាគំរូនៃទំនាក់ទំនងរវាងប្រទេសចិននិងប្រទេសអារ៉ាប់ក្នុងយុគសម័យថ្មី ។ ឆ្នាំនេះគឺជាខួបទី ៧៥ នៃការបង្កើតសាធារណរដ្ឋប្រជាមានិតចិន ហើយក៏ជាខួបទី ៤០ នៃការបង្កើតទំនាក់ទំនងការទូតរវាងចិននិងអេមីរ៉ាតអារ៉ាប់រួមផងដែរ ។ ប្រទេសចិនរីករាយធ្វើកិច្ចខិតខំប្រឹងប្រែងរួមគ្នាជាមួយអេមីរ៉ាតអារ៉ាប់ដើម្បីបន្តប្រកាន់ខ្ជាប់យ៉ាងមុតមាំនូវទិសដៅធំនៃទំនាក់ទំនងរវាងប្រទេសទាំងពីរដោយឈរលើមុំនៃយុទ្ធសាស្ត្រនិងចក្ខុវិស័យវែងឆ្ងាយ ក៏ដូចជាធានាជាក់លាក់ឱ្យទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយចិន-អេមីរ៉ាតអារ៉ាប់រួមទទួលបានការវិវឌ្ឍរីកចម្រើនយ៉ាងផុលផុសជាប់រហូត ៕

ដោយ ៖ សិលា


ចែករំលែក៖