ព័ត៌មានទាន់ហេតុការណ៍៖

នគរបាល​ខេត្ត​ឧត្ដរមានជ័យ​ បង្ហាញមុខ​ក្រុមក្មេងទំនើងចំនួន១០នាក់​ និងត្រៀមខ្លួនបញ្ជូនទៅកាន់​តុលាការ

ចែករំលែក៖

ខេត្ត​ឧត្ដរមានជ័យ៖ កម្លាំង​សមត្ថកិច្ច​ នៃស្នងការដ្ឋាននគរបាលខេត្ត​ឧត្ដរមានជ័យ​ នៅរសៀល​ថ្ងៃ​ទី​៣១​ ខែឧសភា​ ឆ្នាំ​២០២៤នេះ​ បានបង្ហាញមុខ​ក្រុមក្មេងទំនើងចំនួន១០នាក់​ ជាសាធារណៈ​ និងត្រៀមខ្លួនបញ្ជូនទៅកាន់​សាលាដំបូង​ខេត្ត​ ដេីម្បីចាត់ការតាមច្បាប់​ ក្រោយឃាត់ខ្លួន​ជាបន្តបន្ទាប់​ យកមកសាកសួរ​រហូត​បញ្ចប់​នីតិវិធី​។ 

យោងតាម​របាយការណ៍​លោកវរសេនីយ៍ឯក ស៊ូ នូវ អធិការនគរបាលស្រុកអន្លង់វែង​ បានឱ្យដឹងនៅថ្ងៃ​ទី​៣១​ ខែឧសភា​ ឆ្នាំ​២០២៤នេះថា៖​ នៅថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៤ វេលាម៉ោង១៖៤០នាទីយប់រំលងអាធ្រាត្រ មានករណីក្មេងទំនើង ២ក្រុម ប្រដាប់ដោយដាវ និងកាំបិត បានជិះម៉ូតូបានដេញកាប់គ្នាតាមដងផ្លូវ ស្ថិតនៅភូមិថ្នល់ទទឹង ឃុំអន្លង់វែង ស្រុកអន្លង់វែង ខេត្តឧត្ដរមានជ័យ។

  

ករណីនេះបន្ទាប់ពីទទួលបានព័ត៌មានភ្លាម លោកឧត្តមសេនីយ៍ទោ ខូវ លី ស្នងការនគរបាលខេត្ត បានចាត់លោកវរសេនីយ៍ឯក ស៊ូ នូវ អធិការនគរបាលស្រុកអន្លង់វែង ដឹកនាំកម្លាំងចុះបង្ក្រាបចាប់ឃាត់ខ្លួនជាបន្តបន្ទាប់សរុបចំនួន១០នាក់ ប្រុស។

សមត្ថកិច្ចដកហូតវត្ថុតាង៖ កាំបិតខ្វែវចំនួន ០៤, កាំបិតកាចែត០១, ដាវ០១ និងម៉ូតូ ចំនួន២គ្រឿង។

ក្រុមម្ខាងមានគ្នា ០៦នាក់ ដកហូត ម៉ូតូ ម៉ាកហុងដាឌ្រីម ពណ៌ខ្មៅ ស៊េរីឆ្នាំ២០២២    កាំបិតខ្វែវ០២ កាំបិតកាចែត០១ និងដាវ០១ មានឈ្មោះដូចខាងក្រោម៖ ១-ឈ្មោះ ង៉ែត សុខា ភេទប្រុស អាយុ១៨ឆ្នាំ រស់នៅភូមិទួលប្រាសាទ ឃុំត្រពាំងតាវ ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ មុខរបរមិនពិតប្រាកដ (មានកាំបិតខ្វាវ) ២-ឈ្មោះ ខូវ កាន់ណារ៉ា ភេទប្រុស អាយុ១៦ឆ្នាំ រស់នៅភូមិអូរគគីកណ្ដាល ឃុំលំទង ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ មុខរបរមិនពិតប្រាកដ (មានដាវ)៣-ឈ្មោះ មករា វណ្ណា ភេទប្រុស អាយុ២០ឆ្នាំ  រស់នៅភូមិអូរតាមែង ឃុំអន្លង់វែង ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ មុខរបរមិនពិតប្រាក ៤-ឈ្មោះ សៀយ សុយន់ ភេទប្រុស អាយុ១៧ឆ្នាំ រស់នៅភូមិថ្នល់ទទឹង ឃុំអន្លង់វែង ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ មុខរបរមិនប្រាកដ ៥-ឈ្មោះ ហឿន ម៉េងហុង ភេទ ប្រុស អាយុ១៨ឆ្នាំ រស់នៅភូមិថ្នល់កែង ឃុំអន្លង់វែង ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ មុខរបរមិនពិតប្រាកដ (មានកាំបិតខ្វែវ) ៦-ឈ្មោះ ទ្រី ចាន់ទ្រា ភេទប្រុស អាយុ១៨ឆ្នាំ  រស់នៅភូមិអូរតាមែង ឃុំអន្លង់វែង ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ មុខរបរមិនពិតប្រាកដ (មានកាំបិតកាចែត)។

ក្រុមម្ខាងទៀតមានគ្នា ចំនួន០៤នាក់ ខូចខាតម៉ូតូ០១គ្រឿង ម៉ាកហុងដាឌ្រីម សេ១២៥ ពណ៌ខ្មៅ ស៊េរីឆ្នាំ២០២៤ មានកាំបិតខ្វែវ ចំនួន០២ មានឈ្មោះដូចខាងក្រោម ៖ ១- ឈ្មោះ សំ រដ្ឋា (យួន) ភេទប្រុស អាយុ២២ឆ្នាំ រស់នៅភូមិឃ្លាំងកណ្ដាល ឃុំត្រពាំងប្រីយ៍ ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ មុខរបរមិនពិតប្រាកដ។ ២-ឈ្មោះ ណាត់ ចាន់រិទ្ធ ភេទប្រុស អាយុ២៣ឆ្នាំ រស់ភូមិថ្នល់ទទឹង ឃុំអន្លង់វែង ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ មុខរបរជាងពិដាន (មានកាំបិតខ្វែវ២) ៣-ឈ្មោះ ហ៊ន ទិត ភេទប្រុស អាយុ២៤ឆ្នាំ រស់នៅភូមិអូរជញ្ជៀន ឃុំអន្លង់វែង ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ មុខរបរលក់ការ៉ែម ៤-ឈ្មោះ សេង ផានិត ភេទប្រុស អាយុ២៤ឆ្នាំ រស់នៅភូមិគូលេនខាងត្បូង ឃុំគូលេនខាងត្បូង ស្រុកគូលេន ខេត្តព្រះវិហារ មុខរបរធ្វើនំពងទារ។  

បច្ចុប្បន្ន ក្រុមក្មេងទំនើង និងវត្ថុតាងខាងលើ ត្រូវបានបញ្ជូនមកការិយាល័យជំនាញ នៃស្នងការដ្ឋាននគរបាលខេត្ត​ឧត្ដរមានជ័យ​ និងត្រៀមខ្លួនបញ្ជូនទៅកាន់​តុលាការចាត់ការបន្តតាមនីតិវិធីច្បាប់៕

ដោយ៖ អរុណះ


ចែករំលែក៖