ខេត្តពោធិ៍សាត់ ៖ នៅយប់ថ្ងៃព្រហស្បតិ៍ ៨រោច ខែពិសាខ ឆ្នាំរោង ឆស័ក ព.ស ២៥៦៨ ត្រូវនឹងថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៤ កន្លងទៅ មជ្ឈមណ្ឌលព័ត៌មាន(នគរវត្ត)បានធ្វើការចេញផ្សាយអត្ថបទមួយក្រោមចំណងជើងថា ថ្នាក់ដឹកនាំក្រសួងកសិកម្ម សិក្សាផង តើការដឹកជញ្ជូនលៀស ចេញពីខេត្តពោធិ៍សាត់ ឆ្លងដែនទៅប្រទេសជិតខាង ជាអំពើស្របច្បាប់ទេ ? និងមានខ្លឹមសារដើម! ជារាងរាល់យប់ពិសេសម៉ោង៩យប់ ដល់ម៉ោង ១០និង៤៩នាទីយប់ ថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៤ តាមរយៈព័ត៌មានបឋម! ត្រូវបានឃើញឈ្មួញបានដឹកជញ្ជូនលៀស ប្រើដោយមធ្យោបាយឡានធំៗ អាចជាបទល្មើស ខុសច្បាប់ ! ទាំងកំពុងលើកឡើង លើរថយន្ត របស់ឈ្មួញឈ្មោះ តាម៉ុង និងចែវណ្ណី ដើម្បីនាំចេញទៅក្រៅប្រទេស។
សូមបញ្ជាក់ថា ៖ បើតាមសេចក្តីរាយការណ៍នៅក្នុងរាត្រី នាថ្ងៃព្រហស្បតិ៍ ៨រោច ខែពិសាខ ឆ្នាំរោង ឆស័ក ព.ស ២៥៦៨ ត្រូវនឹងថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៤ នេះថា មានក្រុមឈ្មួញប្រមូលទិញលៀសនៅមាត់(កំពុងដរ)នៃបឹងទន្លេសាប កំពុងដឹកជញ្ជូនទៅលើកឡើងរថយន្តប្រភេទយីឌុប ដើម្បីដឹកចេញទៅក្រៅប្រទេស(វៀតណាម)។
ប្រភពដដែលបានរាយការណ៍ឲ្យដឹងទៀតថា ៖ សកម្មភាពខាងលើកំពុងធ្វើនៅចំណុច ឃុំកំពង់លួង និងឃុំអន្លង់ត្នោត ស្រុកក្រគរ ខេត្តពោធិ៍សាត់ ក្រុមឈ្មួញមុខដដែលនេះ ត្រូវបានគេស្គាល់ឈ្មោះ តាម៉ុង និងឈ្មោះ ចែវណ្ណី ។
គេមិនដឹងថា នេះជាមុខរបរស្របច្បាប់ ឬជាបទល្មើស បំពានលើច្បាប់ ជលផល ទេ សំខាន់មុខរបរនេះ ធ្លាប់សមត្ថកិច្ចបង្ក្រាបផងដែរ គ្រាន់តែថា មិនដឹងជា កក្រើកឡើងវិញ កើតឡើងជាប្រព័ន្ធ ឬមួយយ៉ាងណា ? អង្គភាព មជ្ឈមណ្ឌលព័ត៌មាន«នគរវត្ត» នឹងបញ្ជាក់លម្អិតនៅពេលក្រោយ តាមរយៈសួររកការឆ្លើយតប ពីជំនាញ សមត្ថកិច្ច អាជ្ញាធរ ពាក់ព័ន្ធ ។
បញ្ហាការប្រមូលទិញលៀសនាំចេញទៅប្រទេសជិតខាង ពីសំណាក់ឈ្មួញ ឈ្មោះ តាម៉ុង និងចែវណ្ណី ពីជនធ្វើនេសាទដោយប្រើប្រាស់ឧបករណ៍ខុសច្បាប់ស្ដីពីជលផល នៅបឹងទន្លេសាបខាងលើ បើយោងតាមមន្រ្តីជាន់ខ្ពស់១រូប នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានឲ្យដឹងថា ចំពោះករណីលៀសគឺមានការអនុញាត្តឲ្យមានការដឹកជញ្ជូន ឬ ក៏លក់ប្រមូលទិញ ប៉ុន្តែអនុវត្តទៅតាមច្បាប់អនុញ្ញាត គឺមិនអនុញាតឲ្យយកលៀសក្រោមទំហំនៃការការកំណត់របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទនោះទេ ហើយការដឹកជញ្ជូននោះទៀតសោធលុះត្រាណាមានលិខិតអនុញាតពីមន្រ្តីរដ្ឋបាលជលផល ។
ករណីប្រមូលទិញលៀស និងដឹកជញ្ជូនលៀសខាងលើ នារសៀលថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៤ នេះ លោក ភុំ វិមល នាយខណ្ឌរដ្ឋបាលជលផល ខេត្តពោធិ៍សាត់ បានឲ្យដឹងតាមបណ្តាញសង្គម(តេឡេក្រាម)ថា នាកន្លងមកបានធ្វើការបង្រ្កាបច្រើនករណី ហើយនាថ្ងៃខាងមុខ(រដូវបិទនេសាទ)បានធ្វើការផ្សព្វផ្សាយតាមបណ្ដាស្រុកខ្លះរួចរាល់ហើយ ចំពោះថ្ងៃស្អែកបន្តធ្វើនៅ ឃុំកំពង់លួង ស្រុកក្រគរ និងបន្តកិច្ចសហការជាមួយកម្លាំងថ្នាក់ជាតិ ដើម្បីធ្វើការរុះរើរបាំងលប ខណៈមើលឃើញមានការរុះរើបានមួយចំនួនហើយដែរ ទុកឲ្យត្រីចេញពីកន្លែងអភិរក្សដើម្បីពងកូនតាមតំបន់នានា និងយើងបន្តតាមដាន និងឃ្លាំមើល ចំពោះលោក ហៃ ធូរ៉ា ជាប្រធានមន្ទីរ កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តពោធិ៍សាត់ ពុំអាចសុំការពន្យល់បានទេ ដោយលោកពុំបានចូលមើល(តេឡេក្រាម) ចំណែក លោក ឈិន តួ មន្ត្រីអធិការដ្ឋានរដ្ឋបាលជលផលខាងត្បូងបឹងទន្លេសាប ចូលមើលមិនឆ្លើយតប ។
ដោយឡែកៈ លោក ឃឹម ហ្វីណង់ អ្នកនាំពាក្យនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក៏ពុំបានចូលមើលតេឡេក្រាមដែរ នារសៀលម៉ោង៤ និង១៧នាទី ថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៤ នេះ ៕
ដោយ៖ ប៉ឹម ពិន