ភ្នំពេញ៖ លោក សាំង សុភៈវិចិត្រ អភិបាលរង ខណ្ឌសែនសុខបានដឹកនាំកម្លាំងចុះបង្រ្កាបទីតាំងបង្កប់ល្បែងឡូតូ (អនឡាញ) បានចំនួន០២ទីតាំង ស្ថិតក្នុងដីឡូតិ៍លេខ៣៥៧ ផ្លូវលំ ភូមិវិមានទ្រង់ សង្កាត់ក្រាំងធ្នង់ (ឡូតូ ហ្វាយឌី)និងទី២ស្ថិតនៅផ្ទះលេខ២៧ ផ្លូវលំ ភូមិវិមានទ្រង់ សង្កាត់ក្រាំងធ្នង់ (ឡូតូ ៩៩៩៩)។នេះបើយោងតាមរបាយការណ៍របស់អាជ្ញាធរនិងសមត្ថកិច្ចខណ្ឌសែនសុខបានបង្ហាញអោយដឹងនៅរសៀលថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៤នេះ។
លោក សាំង សុភៈវិចិត្រ អភិបាលរងខណ្ឌបានអោយដឹងថាការចុះបង្ក្រាបនេះធ្វើឡើងនៅល្ងាចថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៤ ក្រោយពីមានសេចក្តីរាយការណ៍ពីប្រជាពលរដ្ឋទើបលោកអភិបាលខណ្ឌបានចាត់អោយលោកដឹកនាំកំលាំងគណៈបញ្ជាការឯកភាពចុះបង្រ្កាបទីតាំងបង្កប់ល្បែងឡូតូ (អនឡាញ) បានចំនួន០២ទីតាំងដូចខាងក្រោម៖
១-ផ្ទះមួយកន្លែង ស្ថិតក្នុងដីឡូតិ៍លេខ៣៥៧ ផ្លូវលំ ភូមិវិមានទ្រង់ សង្កាត់ក្រាំងធ្នង់ (ឡូតូ ហ្វាយឌី)
២-ផ្ទះមួយកន្លែង ស្ថិតនៅផ្ទះលេខ២៧ ផ្លូវលំ ភូមិវិមានទ្រង់ សង្កាត់ក្រាំងធ្នង់ (ឡូតូ ៩៩៩៩)
ជាលទ្ធផលបានធ្វើការដកហូតវត្ថុតាងរួមមាន៖
-Laptop ចំនួន ១គ្រឿង
-កុំព្យូរទ័រ ចំនួន ១គ្រឿង
-Keyboad ចំនួន ១
-Mouse ចំនួន ១
-ក្រដាសកត់ឆ្នោត ចំនួន ២ដុំធំ
-ម៉ាស៊ីនកត់ឆ្នោត ចំនួន ២គ្រឿង
បច្ចុប្បន្នបានបញ្ជូនទៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីរក្សាទុក និងធ្វើការស្រាវជ្រាវបន្ត ៕
ដោយ៖ ចន្ទ លីហ្សា