ព័ត៌មានទាន់ហេតុការណ៍៖

ថ្ងៃនេះ! លោក ម៉ានី ផាកគីអាវ និងភរិយា បានអញ្ជើញទស្សនាប្រសាទអង្គរ និងប្រាសាទតាព្រហ្ម ក្នុងតំបន់រមណីយដ្ឋានអង្គរ

ចែករំលែក៖

ខេត្តសៀមរាប៖ លោក ម៉ានី ផាកគីអាវ (Manny Pacquiao) កំពូលកីឡាករប្រដាល់ និងជាអតីតសមាជិកព្រឹទ្ធសភានៃប្រទេសហ្វ៊ីលីពីន និងភរិយារបស់លោក នៅថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២៤នេះ បានអញ្ជើញទស្សនាប្រសាទអង្គរ និងប្រាសាទតាព្រហ្ម ក្នុងតំបន់រមណីយដ្ឋានអង្គរ ដើម្បីស្វែងយល់អំពីរចនាបថ ស្ថាបត្យកម្មសំណង់ប្រាសាទរបស់កម្ពុជា ដែលសម្បត្តិបេតិកភណ្ឌពិភពលោក។

សូមជម្រាបជូនថា កាលពីថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៤ លោក ម៉ានី ផាកគីអាវ (Manny Pacquiao) កំពូលកីឡាករប្រដាល់ និងជាអតីតសមាជិកព្រឹទ្ធសភានៃប្រទេសហ្វ៊ីលីពីន និងភរិយា បានអញ្ជើញធ្វើទស្សនកិច្ចនៅព្រះបរមរាជរាំង និងបានចូលទស្សនាស្វែងយល់អំពីសិល្បៈ សម្បត្តិវប្បធម៌របស់កម្ពុជា នៅសារមន្ទីរជាតិ។

គួររំលឹកផងដែរថា គោលដៅទេសចរណ៍ដ៏គួរឱ្យទាក់ទាញទាំងពីរ ដែលលោក Manny Pacquiao និងភរិយា បានចូលទស្សនា ជាទីតាំងទេសចរណ៍ដ៏លេចធ្លោនៅក្នុងរាជធានីភ្នំពេញ។ ភ្ញៀវទេសចរដែលចង់មកទស្សនារាជធានីភ្នំពេញ គួរបញ្ចូលគោលដៅទេសចរណ៍ទាំងពីរនេះ ទៅក្នុងទិសដៅដំណើរកម្សាន្តរបស់លោកអ្នក ដើម្បីទទួលបានបទពិសោធន៍ដ៏រស់រវើកនៃរាជធានីអច្ឆរិយៈរបស់កម្ពុជា៕

ដោយ៖តារា


ចែករំលែក៖