ព័ត៌មានទាន់ហេតុការណ៍៖

ស្លាប់២នាក់របួសធ្ងន់ម្នាក់ខណៈបើកម៉ូតូពេលភ្លៀងទៅបុកបង្គោលភ្លើង

ចែករំលែក៖

ព្រះសីហនុ៖ មនុស្សពីរនាក់បានស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ និងម្នាក់ទៀតរងរបួសធ្ងន់ត្រូវបានបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យបង្អែកចំការចេក ខេត្តព្រះសីហនុ ខណៈបើកម៉ូតូពេលភ្លៀងទៅបុកបងុគោលភ្លើង។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍បានកើតឡើងកាលពីម៉ោង ០៥និង ២០នាទីទៀបភ្លឺថ្ងៃទី០២ ខែមិថុនាឆ្នាំ២០២៤ នៅចំណុចស្ពានត្រជាក់ចិត្តស្ថិតក្នុងភូមិសាស្ត្រភូមិ៥ សង្កាត់ លេខ៤ ខេត្តព្រះសីហនុ។

ប្រភពព័ត៌មាននៅកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុគេបានឃើញម៉ូតូមួយគ្រឿង ម៉ាកហុងដាឌ្រីម ពណ៌ខ្មៅ ពាក់ស្លាកលេខត្បូងឃ្មុំ 1J 1267 ជិះគ្នាបីនាក់ ក្នុងទិសដៅពីលិចទៅកើតក្នុងល្បឿនលឿន ខណៈមកដល់កន្លែងកើតហេតុដោយស្ថានភាពភ្លៀងរលឹម ហើយផ្លូវកោងទើបបណ្ដាលឱ្យម៉ូតូរបស់ជនរងគ្រោះ បត់មិនទាន់ក៏ជ្រុលទៅបុកបង្គោលភ្លើងបណ្ដាលឲ្យយុវជនចំនួនបីនាក់ទៀត ដេកដួលរនូករណែល ស្លាប់ភ្លាមៗនៅនឹងកន្លែងពីរនាក់និងម្នាក់ទៀតរងរបស់ធ្ងន់ ត្រូវបានរថយន្តសង្គ្រោះនៃមន្ទីរពេទ្យបង្អែកចំការចេកយកទៅសង្គ្រោះបន្ទាន់។

បច្ចុប្បន្នសមត្ថកិច្ចបានធ្វើកំណត់ហេតុប្រគល់សពជូនទៅ ក្រុមគ្រួសារយកទៅបុណ្យតាមប្រពៃណី៕

ជ្រោយពេជ្រ


ចែករំលែក៖