ភ្នំពេញ ៖ ដោយអនុវត្តតាមទិសដៅការងាររបស់លោក ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ នៅថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០២៤ កម្លាំងប៉ុស្តិ៍រដ្ឋបាល នៃអធិការដ្ឋាននគរបាលខណ្ឌសែនសុខ បានបន្តចុះត្រួតពិនិត្យរដ្ឋបាល និងផ្សព្វផ្សាយគោលនយោបាយភូមិ-សង្កាត់ មានសុវត្ថិភាព និងផលប៉ះពាល់នៃគ្រឿងញៀន ឆ្លៀតឱកាសនោះក៏បានណែនាំ ពីការចាក់ធុងបាសនៅពេលយប់ ដែលធ្វើឱ្យមានសំឡេងរំខានដល់អ្នកជិតខាង ចំនួន០៤គោលដៅ (ប៉ុស្តិ៍នគរបាលភ្នំពេញថ្មី, ប៉ុស្តិ៍នគរបាលទឹកថ្លា, សង្កាត់អូរបែកក្អម និងប៉ុស្ត៍ នគរ បាល គោកឃ្លាង ) រួមមានដូចខាងក្រោម ៖
-បានត្រួតពិនិត្យរដ្ឋបាលនៅចំណុចផ្លូវ១០១៥ ភូមិឧកញ៉ាវាំង សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ មានបន្ទប់ជួលចំនួន២០បន្ទប់ មានមនុស្សស្នាក់នៅចំនួន ២០គ្រួសារ មនុស្សសរុប៤៣នាក់ ប្រុស២៥នាក់ អាយុឆ្នាំឡើង ៣៦នាក់ ប្រុស ២០នាក់។
-បានចុះត្រួតពិនិត្យរដ្ឋបាលនៅចំណុច ក្រុមទី៣ ភូមិសេប៉េសេ សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ មានបន្ទប់ជួល ចំនួន២៥បន្ទប់ មានមនុស្សស្នាក់នៅចំនួន ២៥គ្រួសារ មនុស្សសរុប ៦៩នាក់ ប្រុស៣១នាក់ អាយុ ១៨ ឆ្នាំឡើង ៥៨នាក់ ប្រុស ២៧នាក់។
-បានត្រួតពិនិត្យរដ្ឋបាលនៅចំណុចស្ថិតក្រុមទី៣ ភូមិត្រពាំងឈូក សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ មានបន្ទប់ជួលចំនួន២២បន្ទប់ ២២គ្រួសារមនុស្សសរុប៧៩នាក់ ប្រុស៣៩នាក់ អាយុ១៨ឆ្នាំឡើង៦៨នាក់ ប្រុស៣៥នាក់។
-បានចុះត្រួតពិនិត្យរដ្ឋបាលនៅចំណុចភូមិរោងចក្រ១ សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ មានបន្ទប់ជួល២០បន្ទប់ ២១គ្រួសារ មនុស្សសរុប ៣៩នាក់ ប្រុស២២នាក់ អាយុ១៨ឆ្នាំឡើងចំនួន ២៥នាក់ ប្រុស១៦នាក់៕
ដោយ ៖ សិលា