ភ្នំពេញ ៖ នារសៀលថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២៤ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានអោយដឹងថា ៖ នៅថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០២៤ សមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលវាលស្បូវ បានឃាត់ខ្លួនជនសង្ស័យ០១នាក់ ពាក់ព័ន្ធនឹងករណីលួចមានស្ថានទម្ងន់ទោស ដោយសារការកាប់គាស់ទម្លុះទម្លាយ (ប្រើកាំបិតប៉័ងតោ កាត់របងលួសសំណាញ់ លួចម៉ូតូ)។
សមត្ថកិច្ចបញ្ជាក់ថា ៖ វត្ថុតាងចាប់យកមាន
-កាំបិទបុ័ងតោចំនួន០១
-ម៉ូតូសេ១០០ កូរ៉េ ចំនួន០១គ្រឿង ។
ចំពោះជនសង្ស័យមានឈ្មោះ មាស សំណាងដេវិត ភេទ ប្រុស អាយុ ១៩ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ មិនពិតប្រាកដ ស្នាក់នៅភូមិស្វាយតាអុក សង្កាត់វាលស្បូវ។
សមត្ថកិច្ចបន្តថា ៖ លទ្ធផលតេស្តិ៍ទឹកនោមជនសង្ស័យ ៖ វិជ្ជមាន (មានសារធាតុញៀន)។
បច្ចុប្បន្នជនសង្ស័យខាងលើ កំពុងឃាត់ខ្លួននៅស្នាក់ការប៉ុស្តិ៍នគរបាលរដ្ឋបាលវាលស្បូវ ដើម្បីសាកសួរបន្តនីតិវិធី៕
ដោយ ៖ សិលា