ខេត្តកណ្ដាល៖ ជនសង្ស័យ៦នាក់ ក្នុងចំណោមបក្ខពួក៧នាក់ ត្រូវបានសមត្ថកិច្ចខេត្តកណ្ដាលសហការជាមួយសមត្ថកិច្ចរាជធានីភ្នំពេញ ចាប់ខ្លួន កាលពីថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២៤ ក្នុងករណីលួចមានស្ថានទម្ងន់ទោសដោយប្រើហិង្សា ក្រោមរូបភាពធាក់ប្លន់យកម៉ូតូពីជនរងគ្រោះជាសន្តិសុខរដ្ឋករទឹកម្នាក់ ខណះកំពុងជិះតាមដងផ្លូវ កាលពីថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៤ វេលាម៉ោង ០៤និង៥០នាទី ព្រឹក ចំណុច លើផ្លូវជាតិលេខ៦ ស្ថិតនៅភូមិឡឥដ្ឋ ឃុំព្រែកដំបង ស្រុកមុខកំពូល ខេត្តកណ្តាល។
មន្ត្រីនគរបាលស្រុកមុខកំពូលបានឲ្យដឹងថា ជនរងគ្រោះឈ្មោះ ម៉ី ចាន់រ៉ន ភេទប្រុស អាយុ៤៤ឆ្នាំ ជនជាតិខ្មែរ មុខរបរ សន្តិសុខរដ្ឋាករទឹក មានទីលំនៅសព្វថ្ងៃភូមិស្វាយស្រណោះ ឃុំរការអារ ស្រុកកងមាស ខេត្តកំពង់ចាម រងរបួសបាក់ឆ្អឹងកដៃខាងស្ដាំចំនួន ០១កន្លែង , របួសកែងដៃស្ដាំចំនួន ០២កន្លែងរបួសដៃឆ្វេង ចំនួន ០១កន្លែង ,របួសក្បាលជង្គង់ ទាំងសងខាង , របួសកែងដៃឆ្វេងចំនួន ០១កន្លែង ។ ចំណែកជនសង្ស័យចំនួន ០៧នាក់ ១.ឈ្មោះ ផល សុវណ្ណរាជ ភេទប្រុស អាយុ១៦ឆ្នាំ ជនជាតិខ្មែរ មុខរបរ សិស្ស។(ឃាត់ខ្លួន) មានទីលំនៅភូមិ៣ សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។ ២.ឈ្មោះ ថុន វីរៈបុត្រ ភេទប្រុស អាយុ ១៦ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ។(ឃាត់ខ្លួន) មានទីលំនៅភូមិដើមគរ សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។ ៣.ឈ្មោះ សេក សុធារិទ្ធ ហៅអ៉ីង ភេទប្រុស អាយុ១៧ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ។(ឃាត់ខ្លួន) មានទីលំនៅភូមិ១ សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។ ៤.ឈ្មោះ ម៉ាន ហ៊ើរ៉ូន ភេទប្រុស អាយុ ១៥ឆ្នាំ ជនជាតិខ្មែរឥស្លាម មុខរបរ សិស្ស។(ឃាត់ខ្លួន) មានទីលំនៅភូមិ៣ សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។ ៥.ឈ្មោះ មាស គាកាណូ ហៅតូ ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ។(ឃាត់ខ្លួន)មានទីលំនៅភូមិ ឡូ៣ សង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។ ៦.ឈ្មោះ កៅ កង ភេទប្រុស អាយុ១៥ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ ។(ឃាត់ខ្លួន) មានទីលំនៅសព្វថ្ងៃ សង្កាត់គីឡូម៉ែត្រលេខ៩ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។ ៧.ឈ្មោះ មករា ភេទប្រុស (គេចខ្លួន) ។សម្ភារៈបាត់បង់រួមមាន÷
១.ម៉ូតូម៉ាកហុងដា C125 ពណ៌ខ្មៅ ស៊េរីឆ្នាំ២០២២លេខតួរលេខម៉ាស៊ីន 6189982 ពាក់ស្លាកលេខ កំពង់ចាម 1AB-8008 ចំនួន ០១គ្រឿង ។វត្ថុតាងចាប់យករួមមាន÷
១.ម៉ូតូម៉ាក Suzuki Nex ពណ៌សលាយក្រហម ពាក់ស្លាកលេខ ភ្នំពេញ 1KN-5723 ចំនួន ០១គ្រឿង របស់ជនសង្ស័យឈ្មោះផល សុវណ្ណរាជ(មធ្យោបាយធ្វើសកម្មភាព)។
២.ទូរស័ព្ទម៉ាកIPhone 12 ពណ៍ក្រហម ចំនួន០១គ្រឿង (របស់ជនសង្ស័យឈ្មោះម៉ាន ហ៊ើរ៉ូន)៣.ទូរស័ព្ទម៉ាក់ Iphone 11 ពណ៌បៃតង ចំនួន ០១គ្រឿង (របស់ជនសង្ស័យឈ្មោះ មាស គាកាណូ) ៤. ទូរសព្ទម៉ាក Iphone 7 ពណ៌ទឹកមាស ចំនួន ០១គ្រឿង ។( របស់ជនសង្ស័យឈ្មោះ កៅ កង)។
ករណីនេះជំនាញ និងប៉ុស្តិ៍កំពុងកសាងសំណុំរឿងដើម្បីបន្តអនុវត្តតាមនីតិវិធី៕
ដោយ៖ ស្អាង ជ័យ