ព័ត៌មានទាន់ហេតុការណ៍៖

ការបាញ់ប្រហារបានកើតឡើងនៅស្ថានទូតអាមេរិកក្នុងប្រទេសលីបង់

ចែករំលែក៖

កងទ័ពលីបង់បាននិយាយថា ខ្មាន់កាំភ្លើងម្នាក់បានបើកការបាញ់ប្រហារទៅកាន់ស្ថានទូតអាមេរិកក្នុងទីក្រុង Awkar នៅ​ ថ្ងៃទី ៥ ខែមិថុនា។ ជននេះបានរងរបួសនៅក្នុងការបាញ់ប្រហារជាមួយបុគ្គលិកសន្តិសុខ។ជនសង្ស័យមានសញ្ជាតិស៊ីរី ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យសង្គ្រោះបន្ទាន់ ហើយទាហានកំពុងពិនិត្យកន្លែងកើតហេតុ។
ស្ថានទូតអាមេរិកបានបញ្ជាក់ព័ត៌មានថា មានការបាញ់ប្រហារនៅជិតច្រកចូល។ អគារ និងបុគ្គលិករក្សាសុវត្ថិភាព។ យោងតាមប្រភពការទូត ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិក Lisa Johnson កំពុងធ្វើដំណើរទៅក្រៅប្រទេស។
ប្រភពមួយបានប្រាប់រ៉យទ័រថា មន្ត្រីសន្តិសុខម្នាក់នៅស្ថានទូតបានរងរបួសក្នុងការវាយប្រហារនេះ ហើយជនសង្ស័យក៏បានរងរបួសពោះផងដែរ។
រ៉យទ័របានផ្ទៀងផ្ទាត់រូបភាពរបស់ជនសង្ស័យដែលចែកចាយតាមអ៊ីនធឺណិត។ អាវរបស់ជនសង្ស័យមានពាក្យថា «មូស្លីម» សរសេរនៅលើនោះ។
នាយករដ្ឋមន្ត្រីស្តីទីលីបង់ លោក Najib Mikati បាននិយាយថា លោកកំពុងតាមដានឧប្បត្តិហេតុជាមួយរដ្ឋមន្ត្រីការពារជាតិ និងកងកម្លាំងសន្តិសុខ។
ស្ថានទូតអាមេរិកមានទីតាំងនៅ Awkar ភាគខាងជើងនៃទីក្រុង Beirut នៅក្នុងតំបន់ដែលមានការយាមកាមយ៉ាងខ្លាំង ជាមួយនឹងប៉ុស្តិ៍ត្រួតពិនិត្យជាច្រើននៅតាមច្រកចូល។ ស្ថានទូតបានផ្លាស់ទៅទីនោះពីទីក្រុង Beirut បន្ទាប់ពីការវាយប្រហារអត្តឃាតឆ្នាំ 1983 ដែលបានសម្លាប់មនុស្សជាង 60 នាក់៕ ដោយ៖ ធីរីណា

រូប​ថត​៖ Reuters


ចែករំលែក៖