ព័ត៌មានទាន់ហេតុការណ៍៖

Chelsea នឹងមិនឲ្យមានការខ្ចីជើងខ្សែប្រយុទ្ធ Lukaku ទៀតទេ

ចែករំលែក៖

ក្លិប Chelsea នឹងបដិសេធរាល់ការខ្ចីជើងសម្រាប់ខ្សែប្រយុទ្ធ Romelu Lukaku នៅរដូវក្តៅនេះ។ ការមិនឲ្យមានការខ្ចីជើងនេះគឺដើម្បីផ្តល់ឱ្យក្លិបដាក់ដេញថ្លៃលក់ខ្សែប្រយុទ្ធបែលហ្ស៊ិករូបនេះក្នុងកិច្ចសន្យាអចិន្ត្រៃយ៍។

ក្លិបកំពុងសម្លឹងរកការយកមកវិញនូវទឹកប្រាក់ចំនួន៩៧.៥លានផោនដែលពួកគេបានបង់ឱ្យក្លិប Inter Milan ឱ្យគាត់ក្នុងឆ្នាំ២០២១ ជាមួយនឹងតម្លៃស្នើសុំរបស់ពួកគេត្រូវបានគេជឿថាប្រហែល៣៧លានផោន ខណៈដែលក្លិបមានបំណងទទួលបានប្រាក់ឈ្នួល៣២៥,០០០ផោនក្នុងមួយសប្តាហ៍របស់កីឡាករវ័យ ៣១ឆ្នាំរូបនេះ។

ក្លិប Roma ចាប់អារម្មណ៍ក្នុងការចុះហត្ថលេខាឡើងវិញ Lukaku ដែលបានចំណាយពេលកាលពីរដូវកាលមុនក្នុងលក្ខខណ្ឌខ្ចីជើងនៅក្លិប Serie A ប៉ុន្តែមិនអាចបំពេញតាមតម្លៃដែលស្នើសុំបានទេ។ ជាមួយគ្នានោះក្លិប AC Milan និង Napoli ដែលទើបតែតែងតាំងអតីតអ្នកចាត់ការទូទៅរបស់ Lukaku លោក Antonio Conte ក៏ត្រូវបានគេរាយការណ៍ថាចាប់អារម្មណ៍ផងដែរ។ ប៉ុន្តែក្លិបអ៊ីតាលីមានកម្រិតហិរញ្ញវត្ថុ ហើយនឹងត្រូវពិនិត្យមើលថា តើ Chelsea បន្ទន់ជំហររបស់ពួកគេនៅពេលក្រោយនៅក្នុងទីផ្សារដោះដូរកីឡាករដែរឬទេ?

Napoli ក៏ត្រូវបានគេរំពឹងថានឹងស្នើកិច្ចព្រមព្រៀងដោះដូរកីឡាករ Victor Osimhen ប៉ុន្តែ Chelsea មិនចាប់អារម្មណ៍ក្នុងការចុះហត្ថលេខាលើកីឡាករនីហ្សេរីយ៉ាដែលមានតម្លៃលើសពី១០០លានផោននោះទេ។

Chelsea បានទទួលយកការដេញថ្លៃសម្រាប់ Lukaku ពីក្លិបអារ៉ាប៊ីសាអ៊ូឌីត Al-Hilal កាលពីរដូវក្តៅមុន ប៉ុន្តែខ្សែប្រយុទ្ធរូបនេះបានច្រានចោលការផ្លាស់ប្តូរនេះ៕

ដោយ៖ ភារៈ(រូបភាព ៖ BBC Sport)


ចែករំលែក៖