ព័ត៌មានទាន់ហេតុការណ៍៖

រកឃើញយុវសិស្ស​ ១០នាក់មានលាក់ទុក នៅកាំភ្លើងជ័រ ,កូនកាំបិត​ និងខ្សែក្រវ៉ាត់ ដែលបានលាក់ទុកនៅក្នុងកាបូបស្ពាយរបស់ពួកគេ

ចែករំលែក៖

ខេត្ត​កណ្ដាល​៖​ ដោយអនុវត្តតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល និងការចូលរួមសហការពីមន្ទីរអប់រំយុវជន និងកីឡាខេត្តកណ្តាល​ នៅព្រឹកថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០២៤ កម្លាំងនគរបាលអធិការដ្ឋាននគរបាលស្រុកកោះធំ ដឹកនាំដោយគណៈបញ្ជាការឯកភាពរដ្ឋបាលស្រុក បានសហការជាមួយគ្រឹះស្ថានមធ្យមសិក្សា ចុះធ្វើរដ្ឋបាលនៅតាមបន្ទប់ថ្នាក់រៀន នៅក្នុងសាលាវិទ្យាល័យ ហ៊ុន សែន កោះធំ ចុះត្រួតពិនិត្យនិងចាប់យកបារីអេឡិចត្រូនិច(វ៉េប) ឧបករណ៍ផ្សេងៗដែលបង្កគ្រោះថ្នាក់ ឬហានិភ័យប៉ះពាល់ដល់សុខភាពចំពោះសិស្សានុសិស្ស។

-ជាលទ្ធផលដោយបានកោះហៅសិស្សចំនួន១០នាក់

១-ឈ្មោះ ផេង តារារិទ្ធ ភេទប្រុស អាយុ១៣ឆ្នាំ ជនជាតិខ្មែរ សិស្សថា្នក់ទី(០៩A)

២-ឈ្មោះ រដ្ឋ័ ស៊ីង ភេទប្រុស អាយុ១៥ឆ្នាំ ជនជាតិ ខ្មែរ សិស្សថ្នាក់ទី(០៩A)

៣-ឈ្មោះ ជាតិ សក្កិករណា ភេទប្រុស អាយុ១៥ឆ្នាំ ជនជាតិ ខ្មែរ សិស្សថ្នាក់ទី(០៩A)

៤-ឈ្មោះ សូត្រ សុវណ្ណធារ៉ាយុ ភេទប្រុស អាយុ១៥ឆ្នាំ សិស្សថ្នាក់ទី(០៩A)

៥-ឈ្មោះ រី  រតនៈ ភេទប្រុស អាយុ១៥ឆ្នាំ ជនជាតិ ខ្មែរ សិស្សថ្នាក់ទី(០៩C)

៦-ឈ្មោះ ស្រ៊ាង លីហាក់ ភេទប្រុស អាយុ១៥ឆ្នាំ ជនជាតិ ខ្មែរ សិស្ស ថ្នាក់ទី(០៩A)

៧-ឈ្មោះ ហេង គីមសេង ភេទប្រុស អាយុ១៥ឆ្នាំ ជនជាតិ ខ្មែរ សិស្សថ្នាក់ទី(០៩A)

៨-ឈ្មោះ ម៉ាត់ ម៉ាទី ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិ ខ្មែរឥស្លាម សិស្សថ្នាក់ទី(០៩D)

៩-ឈ្មោះ ស៊ុន រីម៉ា ភេទប្រុស អាយុ១៤ឆ្នាំ ជនជាតិ ខ្មែរ សិស្សថ្នាក់ទី(០៨D)

១០-ឈ្មោះ ស្រូត សុខជា ភេទប្រុស អាយុ១៥ឆ្នាំ ជនជាតិ ខ្មែរ សិស្សថ្នាក់ទី(០៨D)

ក្នុងការត្រួតពិនិត្យរដ្ឋបាលតាមបន្ទប់ថ្នាក់រៀនគឺបានរកឃើញមានលាក់ទុក នៅកាំភ្លើងជ័រចំនួន០៦ដើម បាញ់គ្រាប់ជ័រ និងកូនកាំបិតជ័រចំនួន០១ដើម និងកូនកាំបិតដែកចំនួន០១ដើម ហើយនិងខ្សែក្រវ៉ាត់ចំនួន០៣ខ្សែ ដែលបានលាក់ទុកនៅក្នុងកាបូបស្ពាយរបស់សិស្សដូចបានរៀបរាប់ជូនខាងលើនេះ។ ហើយត្រូវបានសមត្ថកិច្ចនគរបាលជំនាញ ធ្វើការដកហូតយកសម្ភារៈខាងលើនេះយកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកកោះធំ និងកោះហៅអញ្ជើញអាណាព្យាបាលសិស្សខាងលើនេះ មកធ្វើលិខិតធានានិងកិច្ចសន្យាអប់រំណែនាំកូនៗអោយត្រឡប់ទៅលំនៅឋានវិញ៕

ដោយ​៖ តារា​


ចែករំលែក៖