បារាំង និងកាណាដាបានប្រកួតស្មើ ០-០ ក្នុងការប្រកួតមិត្តភាពកាលពីថ្ងៃអាទិត្យ ខណៈដែលប្រទេសទាំង២បានបញ្ចប់ការត្រៀមលក្ខណៈសម្រាប់ព្រឹត្តិការណ៍ក្នុងទ្វីបរៀងខ្លួនគឺ Euro 2024 និង Copa America ។
បារាំងមានឱកាសនាំមុខក្នុងតង់ទីមួយ ប៉ុន្តែការប្រឹងប្រែងដោយ N’Golo Kante និង Marcus Thuram ត្រូវបានសង្គ្រោះដ៏ល្អពីអ្នកចាំទី Maxime Crepeau របស់កាណាដា។ ការប្រកួតបានបន្តក្នុងតង់ទី២ ដោយភាគីទាំងសងខាងបង្កើតឱកាសទៅមុខទីរៀងខ្លួន ប៉ុន្តែនៅតែមិនអាចរកឃើញគ្រាប់បាល់បញ្ចូលទី។
នេះជាការបង្ហាញខ្លួនចុងក្រោយរបស់កីឡាករ Olivier Giroud នៅលើទឹកដីកំណើតនៅបារាំង និងជាអ្នកស៊ុតបញ្ចូលទីច្រើនជាងគេបន្ទាប់ពីបានប្រកាសចូលនិវត្តន៍ជាអន្តរជាតិបន្ទាប់ពីការប្រកួតជើងឯកទ្វីបអឺរ៉ុប ហើយគាត់បានទទួលការអបអរសាទរនៅឯកីឡដ្ឋាន Nouveau Stade de Bordeaux ។
អ្នកចាត់ការទូទៅជម្រើសជាតិបារាំងលោក Didier Deschamps បាននិយាយថា “ពួកយើងបានប្រឆាំងនឹងក្រុមប្រឆាំងដ៏ល្អមួយចំនួនជាមួយនឹងកម្លាំងខ្លាំង ហើយយើងមានឱកាសល្អមួយចំនួននៅក្នុងតង់ទីមួយ បន្ទាប់ពីនោះវាកាន់តែពិបាក” ។
បារាំងដែលបានយកឈ្នះលើលុចសំបួ ៣-០ កាលពីថ្ងៃពុធ ស្ថិតក្នុងចំណោមក្រុមដែលលេងធ្លោក្នុងការឈ្នះពានរង្វាន់អឺរ៉ុបជាមួយនឹងការប្រកួតចាប់ផ្តើមនៅប្រទេសអាឡឺម៉ង់នៅថ្ងៃសុក្រនេះ។
បារាំងត្រូវប៉ះអូទ្រីសក្នុងការប្រកួតបើកឆាកមុនពេលប៉ះហូឡង់នៅថ្ងៃទី២១ ខែមិថុនា និងប៉ូឡូញនៅ៤ថ្ងៃបន្ទាប់សម្រាប់ការប្រកួតជម្រុះក្នុងពូល D។
ចំណែកកាណាដា ក្រោមការដឹកនាំរបស់គ្រូបង្វឹកថ្មីលោក Jesse Marsch នឹងចាប់ផ្តើមការប្រកួតពារង្វាន់ Copa America ទល់នឹងអាហ្សង់ទីន របស់ Lionel Messi នៅថ្ងៃទី២០ ខែមិថុនា មុននឹងប៉ះប៉េរូ នៅ៥ថ្ងៃក្រោយមក និងប៉ះឈីលីនៅថ្ងៃទី២៩ ខែមិថុនា ៕
ដោយ៖ ភារៈ(រូបភាព ៖ Reuters/CNA)