ព័ត៌មានទាន់ហេតុការណ៍៖

ឃាតកលាក់មុខ​! បន្ត​សម្លាប់​មនុស្ស​ ០៥នាក់​តាមដងផ្លូវ​ និងរបួសធ្ងន់ស្រាល ៨នាក់​ កើតឡើងចំនួន៩លើកក្នុងមួយថ្ងៃ

ចែករំលែក៖

ភ្នំពេញ​៖​ យោងតាមទិន្នន័យគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកទូទាំងប្រទេស ចេញដោយនាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ​ បានឱ្យដឹងថា​ មនុស្សចំនួន​៥នាក់បានស្លាប់​ និងរបួសធ្ងន់ស្រាល ៨នាក់​ បានកើតឡើងចំនួន ៩លើក​ ក្នុង​ករណី​គ្រោះ​ថ្នាក់​ចរាចរណ៍​នៅទូទាំងប្រទេសកម្ពុជា​ ក្នុងរយៈពេល​មួយថ្ងៃ​។ ដូច្នេះ​ ថ្ងៃនេះ ថ្ងៃស្អែក កុំឱ្យមានគ្រោះថ្នាក់ចរាចរណ៍!​ ពាក់​មួក​សុវត្ថិភាព​​ម្នាក់​ ការពារ​ជីវិត​មនុស្ស​ម្នាក់! បើស្រឡាញ់​អនាគត​ និង​ជីវិត​របស់​អ្នក​ ពេលបើកបរត្រូវប្រកាន់ខ្ជាប់នូវ សុជីវធម៌ សីលធម៌ និងការយោគយល់អធ្យាស្រ័យទៅវិញទៅមក!​ មិនត្រូវ​បើកបរហួសល្បឿនកំណត់! មិនត្រូវបើកបរក្រោមឥទ្ធិពលនៃជាតិស្រវឹង ឬសារធាតុញៀន!​ គោរព​ច្បាប់​ចរាចរ​ណ៍​ ស្មេីនិង​គោរព​ជីវិត​របស់​លោក​អ្នក!​

ប្រភពដដែល​ បានគូសបញ្ជាក់ថា​ ករណី​គ្រោះថ្នាក់ចរាចរណ៍នៅថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៤ម្សិលមិញនេះ​ បានកើតឡើងចំនួន ៩លើក (យប់ ៧លើក) បណ្តាលឲ្យមនុស្ស ស្លាប់ ៥នាក់ (ស្រី ០នាក់), រងរបួសសរុប ៨នាក់ (ស្រី ១នាក់), រងរបួសធ្ងន់ ៧នាក់ (ស្រី ១នាក់) រងរបួសស្រាល ១នាក់ (ស្រី ០នាក់) និងមិនពាក់មួកសុវត្ថិភាព ៤នាក់ (យប់ ៤នាក់)។

របាយការណ៍ដដែលបញ្ជាក់ថា មូលហេតុដែលបង្កអោយមានគ្រោះថ្នាក់រួមមានៈ ៖ ល្មើសល្បឿន ៣លើក (ស្លាប់ ៣នាក់, ធ្ងន់ ៣នាក់, ស្រាល ១នាក់) , មិនគោរពសិទិ្ឋ ១លើក (ស្លាប់ ០នាក់, ធ្ងន់ ១នាក់, ស្រាល ០នាក់), មិនប្រកាន់ស្តាំ ១លើក (ស្លាប់ ០នាក់, ធ្ងន់ ១នាក់, ស្រាល ០នាក់), ប្រជែងគ្រោះថ្នាក់ ១លើក (ស្លាប់ ០នាក់, ធ្ងន់ ០នាក់, ស្រាល ០នាក់), បត់គ្រោះថ្នាក់ ២លើក (ស្លាប់ ១នាក់, ធ្ងន់ ២នាក់, ស្រាល ០នាក់) និងកត្តាយាន ១លើក (ស្លាប់ ១នាក់, ធ្ងន់ ០នាក់, ស្រាល ០នាក់) ៕

ដោយ​៖ តារា​


ចែករំលែក៖