ព័ត៌មានទាន់ហេតុការណ៍៖

ក្នុងអំឡុងពេលថ្ងៃបុណ្យសែននំចាំង មានទេសចរចំនួន ១១០លាននាក់បានធ្វើដំណើរកម្សន្តនៅទូទាំងប្រទេសចិន

ចែករំលែក៖

អន្តរជាតិ ៖ នៅព្រឹកថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៤ គេហទំព័រ   «CCFR China state-controlled media »  បានផ្សាយថា ៖ ថ្ងៃទី១០  ខែមិថុនា អ្នកសារព័ត៌មានបានទទួលដំណឹងពីក្រសួងវប្បធម៌ និងទេសចរណ៍ចិនឱ្យដឹងថា ក្នុងអំឡុងពេលថ្ងៃបុណ្យសែននំចាំងឆ្នាំ២០២៤  ទីផ្សារវប្បធម៌និងទេសចរណ៍ជាតិចិន មានស្ថិរភាព និងសណ្តាប់ធ្នាប់ជាទូទៅ។ យោងតាមការប៉ាន់ប្រមាណពីមជ្ឈមណ្ឌលទិន្នន័យនៃក្រសួងវប្បធម៌ និងទេសចរណ៍ចិនឱ្យដឹងថា មានទេសចរចំនួន ១១០លាននាក់បានធ្វើដំណើរកម្សន្តនៅទូទាំងប្រទេសចិន ដែលបានកើនឡើង ៦,៣ភាគរយបើប្រៀបធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំមុន ។ 

ការចំណាយលើការធ្វើដំណើរសរុបរបស់អ្នកទេសចរក្នុងស្រុកមានចំនួន ៤០,៣៥ ពាន់លានយាន់ប្រាក់ចិន ដែលបានកើនឡើង ៨,១ភាគរយបើប្រៀបធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំមុន។  

ក្នុងអំឡុងពេលថ្ងៃបុណ្យ តំបន់នានានៃប្រទេសចិនបានរៀបចំសកម្មភាពពិសេស និងដាក់ចេញវិធានការនានា ដែលផ្តល់ផលប្រយោជន៍ដល់ប្រជាពលរដ្ឋ ក៏ដូចជាបានបញ្ចូលវប្បធម៌ប្រជាប្រិយ និងសិល្បៈប្រជាប្រិយទៅក្នុងតីកន្លែងដែលមានបរិយកាសវប្បធម៌ដូចជា សារមន្ទីរ សាលវិចិត្រសិល្បៈ បណ្ណាល័យ រោងល្ខោន និងរោងកុនជាដើម ដើម្បីជំរុញការរួមបញ្ចូលវប្បធម៌ និងទេសចរណ៍៕

ដោយ ៖ សិលា


ចែករំលែក៖