ភ្នំពេញ៖ នាយកដ្ឋាននគរបាលប្រឆាំងបទល្មើសបច្ចេកវិទ្យា នៃក្រសួងមហាផ្ទៃ នៅព្រឹកថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៤នេះ បានឱ្យដឹងថា សូមប្រុងប្រយ័ត្ន! ក្រុមគណនីតេលេក្រាមទាំងនេះ មិនមែនជាការវិនិយោគស្របច្បាប់ និងគ្មានអាជ្ញាបណ្ណ។
ជាមួយគ្នានេះ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា សូមក្រើនរំលឹកដល់សាធារណៈជនប្រើប្រាស់បណ្តាញសង្គមនានា សូមប្រុងប្រយ័ត្ន និងពិនិត្យអោយបានហ្មត់ចត់មុននឹងធ្វើការដាក់ប្រាក់វិនិយោគ ដែលផ្តល់ប្រាក់ចំណេញច្រើនត្រឡប់មកវិញ តាមប្រព័ន្ធអនឡាញ រឺតាមក្រុមតេឡេក្រាមនានា៕
ដោយ៖ តារា