ខ្សែបម្រើជម្រើសជាតិហូឡង់ និងកំពុងលេងឲ្យក្លិប Barcelona កីឡាករ Frenkie de Jong ត្រូវបានដកចេញពីការប្រកួតពានរង្វាន់អឺរ៉ុបរដូវក្តៅនេះ ដោយសាររបួស។ De Jong វ័យ២៧ ឆ្នាំបានលេងតែ៣ដងប៉ុណ្ណោះសម្រាប់ក្លិបរបស់គាត់ចាប់តាំងពីរបួសកជើងក្នុងខែមីនា។
De Jong ត្រូវបានបញ្ចូលក្នុងក្រុម Euro 2024 របស់លោក Ronald Koeman បើទោះបីជាមានការតស៊ូជាមួយនឹងការជាសះស្បើយរបស់គាត់ ប៉ុន្តែត្រូវបានបង្ខំឱ្យដកខ្លួនចេញពីការប្រកួត។ De Jong បានលេងឱ្យប្រទេសរបស់គាត់ចំនួន៥៤ដងដោយស៊ុតបញ្ចូលទីបាន២ដង។
ហូឡង់ចាប់ផ្តើមយុទ្ធនាការ Euros របស់ពួកគេនៅថ្ងៃអាទិត្យនេះ នៅពេលដែលពួកគេប្រកួតជាមួយប៉ូឡូញក្នុងពូល D ខណៈដែលក្រុមហូឡង់ក៏ជួបជាមួយបារាំង និងអូទ្រីសក្នុងវគ្គចែកពូលផងដែរ។ ខាងក្រោមនេះគឺជាសមាជិកក្រុមមច្ចុរាជទឹកក្រូចហូឡង់សម្រាប់យូរ៉ូ២០២៤៖
អ្នកចាំទី៖ Bart Verbruggen (Brighton), Mark Flekken (Brentford), Justin Bijlow (Feyenoord)។
ខ្សែការពារ ៖ Virgil van Dijk (Liverpool), Stefan de Vrij (Inter Milan), Micky van de Ven (Tottenham Hotspur), Daley Blind (Girona), Matthijs de Ligt (Bayern Munich), Nathan Ake (Manchester City), Denzel Dumfries (Inter Milan), Lutsharel Geertruida (Feyenoord), Jeremie Frimpong (Bayer Leverkusen)។
ខ្សែបម្រើ ៖ Teun Koopmeiners (Atalanta), Ryan Gravenberch (Liverpool), Xavi Simons (RB Leipzig) Joey Veerman (PSV), Jerdy Schouten (PSV), Gini Wijnaldum (Al-Ettifaq), Tijjani Reijnders (AC Milan)។
ខ្សែប្រយុទ្ធ៖ Steven Bergwijn (Ajax), Memphis Depay (Atletico Madrid), Brian Brobbey (Ajax), Wout Weghorst (Hoffenheim), Donyell Malen (Borussia Dortmund), Cody Gakpo (Liverpool)៕
ដោយ៖ ភារៈ (រូបភាព ៖ BBC Sport)