ព័ត៌មានទាន់ហេតុការណ៍៖

ព្រះមហាក្សត្រ ចេញព្រះរាជក្រឹត្យតែងតាំងមុខតំណែង និងផ្ដល់ឋានៈដល់មន្ត្រីរាជការ នៃក្រសួងការងារ លោក ម៉េង ហុង ជា ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកអគ្គនាយកបេឡាជាតិសន្តិសុខសង្គម

ចែករំលែក៖

ភ្នំពេញ ៖ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ចេញព្រះរាជក្រឹត្យតែងតាំងមុខតំណែង និងផ្ដល់ឋានៈដល់មន្ត្រីរាជការ នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ក្នុងនោះ លោក ម៉េង ហុង ត្រូវបានត្រាប់បង្គាប់តែងតាំងជា ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកអគ្គនាយកបេឡាជាតិសន្តិសុខសង្គម។

តែងតាំងមុខតំណែង លោក ធាង ស៊ាងវេង ជាអគ្គនាយក នៃអគ្គនាយកដ្ឋានការងារ នៃក្រសួង ការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ។

ប្រគល់ភារកិច្ចជូន លោក សេង សុសាន ឱ្យបំពេញមុខងារជាអគ្គនាយក នៃអគ្គនាយកដ្ឋានរដ្ឋបាល និងហិរញ្ញវត្ថុ នៃក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ។

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ត្រូវទទួលបន្ទុក អនុវត្តព្រះរាជក្រឹត្យនេះ ចាប់ពីថ្ងៃឡាយព្រះហស្តលេខាតទៅ ៕

ដោយ ៖ សិលា


ចែករំលែក៖