ខេត្តព្រះសីហនុ ៖ បើហាង«888»ឆ្នេរ អូរឈើទាល លក់ស្រាបៀរ ហានុមាន ១កេះ 72$ ពិតជាថ្លៃណាស់ ! គប្បីអាជ្ញាធរក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ស្រាវជ្រាវរកឱ្យឃើញការពិត ប្រយោជន៍រក្សាភ្ញៀវទេសចរណ៍ជាតិ អន្តរជាតិ និងកិត្តិយស ខេត្តតំបន់ទេសរណ៍ឆ្នេរខ្សាច់ និងកោះដ៏ច្រើន ស្អាតបំផុតនៅកម្ពុជា ។
សូមបញ្ជាក់ថា ៖ អ្នកលេង Facebook ដែលមានគណីឈ្មោះថា «Sopheak Sum» បានបង្ហោះថា ៖ លាហើយ ហាង 888ឆ្នេរ អូរឈើទាល ស្រាបៀរ ហានុមាន ១កេះ 72$ ថ្លៃម្ល៉េះ នេះខ្ញុំអ្នកនៅកំពង់សោមផង ថ្លៃដើម20$ យកចំណេញពាក់កណ្ដាលមិនថាទេតែនេះ ថ្លៃជាង KTV ទៀត ពេលសួរទៅចុះត្រឺម 50$ មិត្តភក្តិមកលេងពីភ្នំពេញថា ថ្ងៃក្រោយមកទិញអាហារខ្លួនឯងអង្គុយក្រោមដើមឈើវិញល្អជាង។
ពាក់ព័ន្ធករណីក៏មាន Facebook ឈ្មោះថា «ប្រជាជន ខេត្តព្រះសីហនុ» ដែលគេសង្ស័យជាផេករបស់មន្ត្រីរដ្ឋបាលក្រុងព្រះសីហនុ បានបង្ហោះថា ៖ ម្ចាស់ហាង 888 ជួយបកស្រាយឱ្យផង អ្នកកំពុងស្វាគមន៍ភ្ញៀវ ឬដេញភ្ញៀវឱ្យឈប់មក ?
ម្ចាស់ហាងនៅឆ្នេរអូរឈើទាល ពិតជាជួលក្នុងតម្លៃខ្ពស់មែន ប៉ុន្ដែមិនដល់ថ្នាក់ត្រូវលក់ថ្លៃខ្លាំងបែបនេះទេ រួមទាំងម្ហូបផ្សេងៗទៀតផងដែរ ។ ជាសិទ្ធសេរីភាពក្នុងការដាក់តម្លៃ ប៉ុន្ដែមិនអាចហួសហេតុពេកទេ ។
បើពាក់ព័ន្ធនឹងជំនាញទេសចរណ៍ សូមជួយពិនិត្យផងចុះ ។
សូមជម្រាបថា ៖ ការរក្សាតម្លៃលក់ដូរ ឱ្យបានសមរម្យ ជាជម្រើសល្អបំផុត សម្រាប់ការទាក់ទាញអ្នកទេសរណ៍មកកម្សាន្ត និងផ្តល់ឱកាសឱ្យអ្នកលក់ដូរ ទទួលបានកម្រៃថែមទៀតផង ៕
ដោយ ៖ សិលា