ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តកុងតឺន័របុ.កម៉ូតូកិ.នបុរសម្នាក់ស្លាប់ យ៉ាងអាណោចអាធ័ម

ចែករំលែក៖

ភ្នំពេញ ៖ បុរសម្នាក់បានបែកក្បាលស្លាប់ភ្លាមៗយ៉ាងអាណោចអាធ័មបន្ទាប់ពីជិះម៉ូតូចេញពីកន្លែងធ្វេីការ ត្រូវបានរថយន្តកុងតឺន័របុកកិន​ កាលពីវេលាម៉ោង៥និង៥០នាទីល្ងាចថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៤ នៅតាមផ្លូវ៦០ម៉ែត្រ ក្រវ៉ាត់ក្រុងទី៣ កែងផ្លូវបេតុងវត្តគោកខ្សាច់ ក្នុងភូមិគោកខ្សាច់ សង្កាត់ប្រទះឡាង ខណ្ឌកំបូល រាជធានីភ្នំពេញ ។

ជនរងគ្រោះមានឈ្មោះ កុយ នីម ភេទប្រុស អាយុ៣២ឆ្នាំ មុខរបរ កម្មករសំណង់ មានប្រពន្ធ ឈ្មោះ អ៊ុង ចិន្តា អាយុ៣៨ឆ្នាំ មុខរបរកម្មការនីរោងចក្រ មានកូនប្រុស១នាក់ អាយុ១០ឆ្នាំ ក្នុងបន្ទុកគ្រួសារ ស្នាក់នៅផ្ទះជួល ក្នុងភូមិវត្តស្លែង សង្កាត់ពងទឹក ខណ្ឌដង្កោ មានស្រុកកំណើតនៅ
ភូមិក្រសាំងក្រោម ឃុំបន្ទាយមាសខាងកើត ស្រុកបន្ទាយមាស ខេត្តកំពត ។

តាមប្រភពនៅកន្លែងបានឱ្យដឹងថា មុនកើតហេតុ ជនរងគ្រោះជិះម៉ូតូហុងដាវ៉េវ ពណ៌ខ្មៅ ពាក់ស្លាកលេខ តាកែវ 1S-3551 ជិះវិលត្រឡប់មកពីធ្វើការងារ ឆ្ពោះទៅផ្ទះជួលនៅឯវត្តស្លែង ដោយធ្វើដំណើរតាមផ្លូវក្រវ៉ាត់ក្រុងទី៣ ពីជើងទៅត្បូង ដល់ចំណុចកើតហេតុស្រាប់តែរថយន្តកុងតឺន័រ ម៉ាកហុីណូ ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 3F-5751 សណ្តោងរុឺម៉កកុងតឺន័រ ពាក់ស្លាកលេខ កំពង់ស្ពឺ 4A-0553 បើកលឿនពីជើងទៅត្បូងបុកហើយកិនជនរងគ្រោះបែកក្បាលខ្ទេច ស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ រថយន្តបន្តទៅមុខជាង១០០ម៉ែត្រទើបឈប់ អ្នកបើកបរចុះរត់គេចខ្លួនបាត់ ។
ក្រោយកើតហេតុសមត្ថកិច្ចចុះទៅពិនិត្យ ស្លាកស្នាម ធ្វើឯកសារប្រគល់សពជូនក្រុមគ្រួសារ ដឹកយកទៅធ្វើបុណ្យតាមប្រពៃណី រីឯរថយន្តនិងម៉ូតូសមត្ថកិច្ចវាស់វែងយកទៅរក្សាទុកនៅការិយាល័យចរាចរណ៍ជើងគោក ស្នងការក្រុងភ្នំពេញ ដើម្បីកសាងសំណុំរឿងតាមនីតិវិធី ៕

ដោយ៖សុខាសែនជ័យ


ចែករំលែក៖