ព័ត៌មានទាន់ហេតុការណ៍៖

អឺរ៉ុបត្រៀមដំឡើងពន្ធលើរថយន្តអគ្គីសនីចិនកុំឲ្យបាត់បង់ទីផ្សាររបស់ខ្លួន

ចែករំលែក៖

សហភាពអឺរ៉ុប (EU) នឹងអនុវត្តការដំឡើងពន្ធរហូតដល់ទៅ២៥%បន្ថែមលើរថយន្តអគ្គីសនីដែលនាំចូលពីប្រទេសចិនចាប់ពីខែក្រោយទៅ។
ការដំឡើងពន្ធរបស់សហភាពអឺរ៉ុបកើតឡើងបន្ទាប់ពីសហរដ្ឋអាមេរិកបានធ្វើការផ្លាស់ប្តូរយ៉ាងខ្លាំងក្លាក្នុងការដំឡើងពន្ធលើរថយន្តអគ្គិសនីរបស់ចិនពី 25% ទៅ 100% កាលពីខែមុន។
ក្រុមអ្នកវិភាគបាននិយាយថា ពួកគេរំពឹងថាការដំឡើងពន្ធ ទំនងជាជំរុញឱ្យមានការសងសឹកពីទីក្រុងប៉េកាំងវិញផងដែរ។ក្រសួងការបរទេសរបស់សហភាពអឺរ៉ុប និងប្រទេសចិន មិនបានឆ្លើយតបភ្លាមៗចំពោះសំណើសុំការអត្ថាធិប្បាយរបស់ Reuters នោះទេ។
ការគិតថ្លៃជាក់លាក់នឹងអនុវត្តចំពោះក្រុមហ៊ុនចិនចំនួនបី៖BYD: 17.4% Geely: 20% និង
SAIC: 38.1%។
រដ្ឋមន្ត្រីដឹកជញ្ជូនអាល្លឺម៉ង់ លោក Volker Wissing បាននិយាយថា ខ្លួនប្រថុយនឹង “សង្គ្រាមពាណិជ្ជកម្ម” ជាមួយទីក្រុងប៉េកាំងហើយចំពោះការដំឡើងពន្ធបែបនេះ។
គាត់បានសរសេរនៅលើ X ដែលពីមុនត្រូវបានគេស្គាល់ថាជា Twitter ថា ” ដាក់ទណ្ឌកម្មពន្ធរបស់គណៈកម្មការអឺរ៉ុបបានប៉ះពាល់ដល់ក្រុមហ៊ុនអាល្លឺម៉ង់ និងផលិតផលធំៗរបស់ពួកគេ” ។
ទន្ទឹមនឹងនេះ អ្នកនាំពាក្យក្រសួងការបរទេសចិន លោក In Jian បាននិយាយថា
ថាពន្ធគយក៏អាចប្រថុយនឹងបំផ្លាញ “កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងពាណិជ្ជកម្មចិន-សហភាពអឺរ៉ុប និងស្ថិរភាពនៃផលិតកម្មរថយន្ត និងខ្សែសង្វាក់ផ្គត់ផ្គង់ពិភពលោក”។


ចែករំលែក៖