ព័ត៌មានទាន់ហេតុការណ៍៖

លោកបណ្ឌិត ជិន ម៉ាលីន រដ្ឋលេខាធិការប្រចាំការក្រសួងយុត្តិធម៌ បានជួបពិភាក្សាការងារជាមួយ លោក Jost Kadel ប្រធានកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍នៃស្ថានទូតអាល្លឺម៉ង់

ចែករំលែក៖

ភ្នំពេញ ៖ នារសៀល ថ្ងៃពុធ ៦ កើត ខែជេស្ឋ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៤ លោកបណ្ឌិត ជិន ម៉ាលីន រដ្ឋលេខាធិការប្រចាំការក្រសួងយុត្តិធម៌ តំណាងដ៏ខ្ពង់ខ្ពស់របស់ លោក កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ បានទទួលជួបពិភាក្សាការងារជាមួយ លោក Jost Kadel ប្រធានកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍នៃស្ថានទូតអាល្លឺម៉ង់ប្រចាំកម្ពុជា។ កិច្ចប្រជុំនេះ ក៏មានការអញ្ជើញចូលរួមពីសំណាក់ លោកស្រី ជា វាសនា រដ្ឋលេខាធិការក្រសួងយុត្តិធម៌, លោក មាស សុកែវ អនុរដ្ឋលេខាធិការក្រសួងយុត្តិធម៌ និងលោក យ៉ម ផារ៉ូត ប្រតិភូរាជរដ្ឋាភិបាល និងជាអគ្គនាយកនៃអគ្គនាយកដ្ឋានកិច្ចការរដ្ឋប្បវេណី ព្រមទាំងមន្ត្រីជំនាញពាក់ព័ន្ធ ក្នុងគោលបំណងធ្វើការពិភាក្សាស្វែងយល់ និងស្វែងរកកិច្ចសហការគាំទ្រដល់ការអនុវត្តគម្រោងដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ ប្រកបដោយបរិយាបន្ន និងប្រសិទ្ធភាពនៃការដោះស្រាយវិវាទជូនប្រជាពលរដ្ឋរស់នៅតាមសហគមន៍ជនជាតិដើមភាគតិច និងតំបន់ដាច់ស្រយាលនៅកម្ពុជា ៕

ដោយ ៖ សិលា

 

 

 


ចែករំលែក៖