ព័ត៌មានទាន់ហេតុការណ៍៖

កោះហៅមន្ត្រីនគរបាលចរាចរណ៍០២នាក់ ឈរជើងនៅគោលដៅស្តុបផ្លូវជាតិលេខ៤ កែងមហាវិថីឈ្នះឈ្នះ ពាក់ព័ន្ធឃាត់ម៉ូតូ ០១គ្រឿងគ្មានកំហុស(មានវីដេអូ)

ចែករំលែក៖

ភ្នំពេញ ៖ ក្រុមការងារព័ត៌មាននិងប្រតិកម្មរហ័សនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ សូមបញ្ជាក់ជូនសាធារណជនមេត្តាជ្រាបថា:ក្រោយពី ទទួលបានព័ត៌មានដែលបង្ហោះលើបណ្តាញសង្គមនៅថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៤ ពាក់ព័ន្ធមន្ត្រីនគរបាលចរាចរណ៍ដែលឈរជើងនៅគោលដៅស្តុបផ្លូវជាតិលេខ៤ កែងមហាវិថីឈ្នះឈ្នះ ខាងលើ កាក់ហៅម៉ូតូប្រជាពលរដ្ឋ០១គ្រឿងកំពុងបើកបរគ្មានបទល្មើស ដែលនាំឲ្យរងការរិះគន់ពីប្រជាពលរដ្ឋអ្នកលេងបណ្តាញសង្គម ។

បន្ទាប់មកលោក ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរងនិងជាស្នងការនគរបាលរាជធានីភ្នំពេញ បានបញ្ជាទៅលោកស្នងការរងទទួលការងារចរាចរណ៍ និងលោកនាយការិយាល័យនគរបាលចរាចរណ៍ផ្លូវគោកកោះហៅមន្រ្តី០២នាក់ដែលកាក់ហៅម៉ូតូប្រជាពលរដ្ឋឲ្យចូលមកបំភ្លឺនៅការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក ដើម្បីសុំគោលការណ៍ពីលោកអគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ ពិនិត្យសម្រេច។

សូមបញ្ជាក់ថា ៖ អ្នកបើកបរម៉ូតូគាត់មាន កាម៉ារ៉ា ថតពីសកម្មភាពគាត់បើកបរ សមត្ថកិច្ចឃាត់ម៉ូតូគាត់ ហើយគាត់មានឯកសារតាមខ្លួនត្រឹមត្រូវ ម៉ូតូមានលក្ខណៈបច្ចេកទេសត្រឹមត្រូវ ទើប លោកអគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ ឱ្យស្នងការរង ទទួលបន្ទុកកោះហៅមន្ត្រីនគរបាលចរាចរណ៍នោះមកសួរនាំ ៕

ដោយ ៖ សិលា


ចែករំលែក៖