ភ្នំពេញ ៖ នៅព្រឹកថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៤ ខាងអធិការដ្ឋាននគរបាលខណ្ឌទួលគោកប្រកាសស្វែងរកម្ចាស់ម៉ូតូកង់៣(pass app )សង្ស័យចោរលួចយកមកប្លុងចោលក្នុងដីឡូត៍មួយកន្លែង នាយប់ថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៤។
សូមបញ្ជាក់ថា ៖ កម្លាំងផ្នែកជំនាញអធិការដ្ឋាននគរបាលទួលគោកល្បាតនៅមូលដ្ឋានក៏បានប្រទះឃើញPassApp(ម៉ូតូកង់បី)ចំនួន២គ្រឿងទុកចោលនៅដីឡូត៍ចំណុចផ្លូវរថភ្លើង សង្កាត់បឹងកក់ទី១ ដោយមានការសង្ស័យពាក់ព័ន្ធបទល្មេីស (លួច)។
សមត្ថកិច្ចបានយកមករក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌទួលគោក ដេីម្បីធ្វេីការផ្សព្វផ្សាយនឹងស្រាវជ្រាវរកម្ចាស់មកទទួលវិញនិងសូមភ្ជាប់ជាមួយឯកសារមកជាមួយផង។ ដូច្នេះម្ចាស់ដែលបាត់ម៉ូតូកង់៣(pass app ) ដែលមានផ្លាកលេខនេះ អញ្ជើញទៅយកនៅអធិការដ្ឋាននគរបាលខណ្ឌទួលគោក ៕
ដោយ ៖ សិលា