ព័ត៌មានទាន់ហេតុការណ៍៖

ស្រ្តីម្នាក់មិនដឹងមានវិបត្តិអ្វីប៉ុនប៉ងលោតសម្លាប់ខ្លួនពីលើអគារតែមិនស្លាប់គ្រាន់រងរបួសធ្ងន់

ចែករំលែក៖

ខេត្តព្រះសីហនុ៖ ស្ត្រីម្នាក់ត្រូវបានរថយន្តសង្គ្រោះ មន្ទីរពេទ្យបង្អែកចំការចេកដឹកទៅកាន់មន្ទីរពេទ្យ ភ្លាមៗ បន្ទាប់ពីស្ត្រីរងគ្រោះមិនដឹងមានវិបត្តិអ្វីប៉ុនប៉ងលោតពីលើអគារសម្លាប់ខ្លួនតែមិនបានសម្រេចបណ្ដាលឲ្យរងរបួស នាវេលាម៉ោង ១១និង៣០ទីព្រឹកថ្ងៃទី១៣ ខែមិថុនា ឆ្នាំ ២០២៤ នៅម្ដុំផ្ទះជួលមួយកន្លែងស្ថិតនៅក្នុងភូមិ៤ សង្កាត់លេខ៤ ក្រុងខេត្តព្រះសីហនុ។

ប្រភពព័ត៌មានអ្នករស់ដែលនៅបន្ទប់ជួលជាប់គ្នា បានអះអាងថា ស្រ្តីវ័យកណ្ដាលម្នាក់ជាជនជាតិខ្មែរ បានព្យាយាមលោតពីលើអគារផ្ទះជួលជាន់ទី២ ដើម្បីសម្លាប់ខ្លួន តែមិនបានសម្រេចដូចបំណង បានត្រឹមតែរងរបួសធ្ងន់ទៅវិញ ។ប្រភពដដែលបានបញ្ជាក់ទៀតថា មុននឹងលោតនាងបានទូរស័ព្ទទៅសាច់ញាតិរបស់នាងហើយបានដាក់ទូរស័ព្ទចុះ រួចលោតចុះមកក្រោមមកទើរលើជាន់ទីមួយរួចបានព្យាយាមលោតមកក្រោមម្តងទៀត ទើបបានមកដល់ដី ទើបបណ្ដាល ឲ្យនាងរងរបួសធ្ងន់។

ជុំវិញករណីនេះផងដែរ ក្រោយពីសមត្ថកិច្ចទទួលព័ត៌មានភ្លាមបានមកដល់ទីតាំង រួចក៏ពិនិត្យមើលនៅកន្លែងកើតហេតុ និងបានសាកសួរព័ត៌មាន ដើម្បីស្វែងរកកន្លែងធ្វើការ និងសាច់ញាតិ តែសមត្ថកិច្ចពុំបានបង្ហាញពីអត្តសញ្ញាណស្ត្រីរងគ្រោះនោះឡើយ ដោយបានឆ្លើយថា សមត្ថកិច្ចកំពុងធ្វើការ។ 

បន្ទាប់ពីកើតហេតុស្រ្តីដែលប៉ុនប៉ងលោតសម្លាប់ខ្លួនត្រូវបានរថយន្តសង្គ្រោះ មន្ទីរពេទ្យបង្អែកចំការចេកដឹកទៅសង្គ្រោះបន្ទាន់ផងដែរ ៕

ដោយ៖ ជ្រោយពេជ្រ


ចែករំលែក៖