ព័ត៌មានទាន់ហេតុការណ៍៖

ជនសង្ស័យម្នាក់ជួញដូរ​ និងប្រេីប្រាស់គ្រឿងញៀន​ ត្រូវនគរបាលខេត្តតាកែវចាប់ឃាត់ខ្លួន

ចែករំលែក៖

​ ខេត្តតាកែវ​ ៖​ កម្លាំងសមត្ថកិច្ចជំនាញ​ នៃអធិការដ្ឋាននគរបាលស្រុកព្រៃកប្បាស​ នៅថ្ងៃព្រហស្បតិ៍ ៧កើត ខែជេស្ឋ ឆ្នាំរោង ឆស័ក ព.ស២៥៦៨ ត្រូវនឹងថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៤ វេលាម៉ោង១១និង៣០នាទី បានធ្វេីការចាប់ឃាត់ខ្លួនជនសង្ស័យម្នាក់​ ក្នុងការបង្ក្រាបករណីជួញដូរ​ និងប្រេីប្រាស់នូវសារធាតុញៀន​ ។
​ ក្នុងប្រតិបត្តិការ​នេះដែរ​ ដោយមានការចង្អុលបង្ហាញពីសំណាក់ឧត្តមសេនីយ៍ទោ ឈាង ផាន់ណារ៉ា ស្នងការនគរបាលខេត្តតាកែវ​ ទេីបលោកវរសេនីយ៍ឯក ឡេង ប៊ុនឡុង អធិការនគរបាលស្រុកព្រៃកប្បាស បានដឹកនាំបញ្ជាកម្លាំងជំនាញអធិការរដ្ឋានសហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលព្រៃល្វា បានចុះបង្ក្រាបករណី ជួញដូរ និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន មួយករណីនៅចំណុច លើខ្នងព្រែក ត្រពាំងវៀញ ស្ថិតនៅក្នុងភូមិព្រៃល្វាលិច ឃុំព្រៃល្វា ស្រុកព្រៃកប្បាស ខេត្តតាកែវ ឃាត់ខ្លួនជនសង្ស័យម្នាក់​ និងចាប់ដកហូតវត្ថុតាង​ ៖​ ​
​ ជនសង្ស័យដែលចាប់ឃាត់ខ្លួនមានឈ្មោះ សឿន សល ភេទប្រុស អាយុ២៦ឆ្នាំ​ មុខរបរមិនពិតប្រាកដ រស់នៅភូមិស្អាងភ្នំ ឃុំពាមសាលា ស្រុកស្អាង ខេត្តកណ្ដាល​ ។ និងចាប់យកវត្ថុតាងរួមមាន៖​ ម្សៅក្រាមពណ៌សថ្លាសង្ស័យជាសាធាតុញៀន១៧កញ្ចប់​ ម៉ូតូមួយគ្រឿងម៉ាកសង់ ពណ៌ខ្មៅ​ សេរី២០១២​ គ្មានផ្លាកលេខ(សង់ប៊ិច)​ ទូរស័ព្ទមួយគ្រឿងម៉ាក Realmeពណ៏ខ្មៅ​ លុយចំនួន ១៦០០០០រៀល(ដប់ប្រាំមួយម៉ឺនរៀល)។
​ ក្រោយពីបញ្ចប់ប្រតិបត្តិការណ៍​ កម្លាំងជំនាញបាននាំខ្លួនជនសង្ស័យខាងលើរួមទាំងវត្ថុតាងមកកាន់អធិការដ្ឋាននគរបាលស្រុកព្រៃកប្បាសដើម្បីសាកសួរនិងកសាងសំណុំរឿងតាមនីតិវិធី​ ៕​

ដោយ​ ៖​ ភារ៉ា​ ដង្កោ


ចែករំលែក៖