ភ្នំពេញ៖ ជនសង្ស័យម្នាក់ជាមួយថ្នាំញៀន១០កញ្ចប់ត្រូវបានសមត្ថកិច្ចនគរបាលខណ្ឌឬស្សីកែវបង្រ្កាបជាក់ស្ដែងករណីជួញដូរដោយខុសច្បាប់នូវសារធាតុញៀន។
ដោយយោងតាមចម្លើយសារភាពរបស់ជនសង្ស័យឈ្មោះ ភិន សុភា កាលពីម៉ោង ១១ព្រឹក ថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៤ កំលាំងជំនាញខណ្ឌបានសហការជាមួយកម្លាំងការិយាល័យប្រឆាំងបទល្មើសគ្រឿងញៀននៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញបានធ្វើការបង្ក្រាបជាក់ស្ដែងករណីរជួញដូរដោយខុសច្បាប់នូវសារធាតុញៀននៅត្រង់ចំណុចផ្លូវបេតុង ស្ថិតនៅភូមិដើមគរ សង្កាត់ជ្រោយចង្វា ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ។
ជាលទ្ធផលកំលាំងជំនាញខណ្ឌបានធ្វើការឃាត់ខ្លួន ជនសង្ស័យម្នាក់ទៀតឈ្មោះ ប៉ុន សារ៉ន ភេទប្រុស អាយុ៤៤ឆ្នាំ មានទីលំនៅ ភូមិសំរោង សង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ មុខរបរ មិនពិតប្រាកដ ។
សម្ភារ:ដកហូតរួមមាន៖
១.ក្រាមពណ៌សថ្លាចំនួន១០កញ្ចប់សង្ស័យជាគ្រឿងញៀន
២.ទូរស័ព្ទម៉ាកOPPOពណ៌ខ្មៅ ចំនួន០១គ្រឿង
បច្ចុប្បន្នជនសង្ស័យរួមទាំងវត្ថុតាងកំពុងឃាត់ខ្លួនបណ្តោះអាសន្ននៅអធិការនគរបាលខណ្ឌឬស្សីកែវ ដើម្បីកសាងសំណុំរឿងបញ្ចូនទៅសាលាដំបូងរាជធានីភ្នំពេញចាត់ការបន្តតាមនីតិវិធី៕
ដោយ៖ ជ្រោយពេជ្រ