ព័ត៌មានទាន់ហេតុការណ៍៖

AC Milan តែងតាំងអតីតគ្រូបង្វឹក Lille លោក Fonseca ជាអ្នកចាត់ការថ្មី

ចែករំលែក៖

ក្លិបអ៊ីតាលី AC Milan បានតែងតាំងលោក Paulo Fonseca ជាគ្រូបង្វឹកថ្មីរបស់ខ្លួនជាផ្លូវការ។ កីឡាករសញ្ជាតិព័រទុយហ្គាល់វ័យ៥១ឆ្នាំរូបនេះធ្លាប់ដឹកនាំក្លិបបារាំង Lille ពីឆ្នាំ២០២២-២០២៤ បានចុះកិច្ចសន្យារយៈពេល៣ឆ្នាំជាមួយ AC Milan រហូតដល់ឆ្នាំ២០២៧។

គាត់ជំនួសតំណែងលោក Stefano Pioli ដែលបានចាកចេញពី AC Milan ដោយការយល់ព្រមទៅវិញទៅមក បន្ទាប់ពីពួកគេបានបញ្ចប់ក្នុងចំណាត់ថ្នាក់លេខ៤ក្នុងក្របខ័ណ្ឌ Serie A ។

លោក Fonseca បានចាកចេញពីក្លិប Lille ដោយការយល់ព្រមទៅវិញទៅមក បន្ទាប់ពីក្រុមរបស់គាត់បានបញ្ចប់ក្នុងចំណាត់ថ្នាក់លេខ៤ក្នុង Ligue 1 ហើយបានខកខាននៅលើកន្លែងប្រកួត Champions League ផ្ទាល់។

ក្រុម Lille ក៏បានចាញ់ Aston Villa ដោយការស៊ុតបាល់ប៉េណាល់ទីក្នុងវគ្គ១/៤នៃការប្រកួត Europa Conference League វគ្គផ្តាច់ព្រ័ត្រផងដែរ។

លោក Fonesca ក៏ធ្លាប់ធ្វើជាគ្រូបង្វឹកក្រុម Roma, Shakhtar Donetsk និង Porto ។ លោកបានជួយក្រុមឈ្នះពានព័រទុយហ្គាល់ Super Cup ក្នុងឆ្នាំ២០១៣ ជាមួយ Porto និងបានលើកលីកកំពូលអ៊ុយក្រែន និង Cup ពីរដងជាមួយក្រុម Shakhtar ៕

ដោយ៖ ភារៈ(រូបភាព ៖ BBC Sport)


ចែករំលែក៖