ព័ត៌មានទាន់ហេតុការណ៍៖

ដើម្បីការពារសុវត្ថិភាពក្នុងការធ្វើដំណើរនៅលើផ្លូវល្បឿនលឿន បងប្អូនត្រូវយល់ដឹងបន្ថែមអំពីបម្រាម

ចែករំលែក៖

ភ្នំពេញ ៖ ក្រសួងសាធារណការ និងដឹកជញ្ជូន នៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៤ ដើម្បីការពារសុវត្ថិភាពក្នុងការធ្វើដំណើរនៅលើផ្លូវល្បឿនលឿន បងប្អូនត្រូវយល់ដឹងបន្ថែមអំពីបម្រាមមួយចំនួនដូចខាងក្រោម៖

1. ហាមបោះសំរាមចោលតាមផ្លូវ

2. ហាមបើកបរត្រឡប់ក្រោយ

3. ហាមបើកបរបញ្រ្ចាសទិស ឬថយក្រោយ

4. ហាមបើកបរលើសល្បឿនកំណត់ 

5. ហាមដឹកអ្នកដំណើរនៅក្រោយរថយន្តភីកអាប់

ក្រសួងសាធារណការ និងដឹកជញ្ជូន បន្តថា ៖ សូមចូលរួមគោរពច្បាប់ចរាចរណ៍ឱ្យបានខ្ជាប់ខ្ជួន និងជៀសវាងការប្រព្រឹត្តល្មើសនានា ដើម្បីសុវត្ថិភាពពេលធ្វើដំណើរ និងរក្សាបានសណ្តាប់ធ្នាប់ក្នុងទីសាធារណៈ។

«សូមបើកបរដោយស្មារតីទទួលខុសត្រូវ»

«ថ្ងៃនេះ ថ្ងៃស្អែកកុំឱ្យមានគ្រោះថ្នាក់ចរាចរណ៍» ៕ 

ដោយ ៖ សិលា


ចែករំលែក៖