ខេត្តស្វាយរៀង ៖ ព្រះករុណាព្រះបាទសម្តចព្រះបរមនាត នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ស្តេចយាងចុះសួរសុខទុក្ខ និងចែកអំណោយដល់ប្រជានុរាស្ត្រគ្រួសារអតីតយុទ្ធជនចំនួន៥០០គ្រួសារ នៅស្រុករមាសហែក ខេត្តស្វាយរៀង ។
សូមបញ្ជាក់ថា ៖ នៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៤ ម្សិលមុិញនេះ ព្រះករុណាព្រះបាទសម្តចព្រះបរមនាត នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ស្តេចយាងចុះសួរសុខទុក្ខ និងចែកអំណោយដល់ប្រជានុរាស្ត្រគ្រួសារអតីតយុទ្ធជនចំនួន៥០០គ្រួសារ ស្ថិតនៅភូមិជីកដី ឃុំអណ្តូងត្របែក ស្រុករមាសហែក ខេត្តស្វាយរៀង។
ពិធីនេះក៏មានការអញ្ជើញចូលរួមពីសំណាក់ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន សមាជិកឧត្តមក្រុមប្រឹក្សាព្រះមហាក្ស ត្រ លោកឧកញ៉ាមហាមន្ត្រី គុយ សុផល ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និង ជាទេសរដ្ឋមន្ត្រី ទទួលបន្ទុកកិច្ចការទូទៅអមក្រសួងបរមរាជវាំង លោក សាយ សំអាល់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់ លោកស្រីបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសីល្ប: និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តស្វាយរៀង នាយឧត្តមសេនីយ៍គតិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស អនុប្រធាន និងជាអគ្គលេខាធិការសមាគមអតីតយុទ្ធជនកម្ពុជា នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងកងយោធពលខេមរភូមិន្ទនិងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស អនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តស្វាយរៀង និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុករមាសហែក លោក ម៉ែន វិបុល ប្រធានក្រុមប្រឹក្សាខេត្ត ស្វាយរៀង លោក ប៉េង ពោធិ៍សា អភិបាលខេត្តស្វាយរៀង លោក លោកស្រី សមាជិកព្រឹទ្ធសភា សមាជិករដ្ឋសភា លោក លោកស្រី សមាជិករាជរដ្ឋាភិបាល និងប្រតិភូអមព្រះរាជដំណើរព្រមទាំង លោក លោកស្រី ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុក លោក លោកស្រី អភិបាលរងខេត្ត លោក លោកស្រីសមាជិកក្រុមប្រឹក្សាស្រុក និងមន្ត្រីរាជការសាលាស្រុក ក្រុមប្រឹក្សាឃុំ បងប្អូនប្រជាពលរដ្ឋផ្ទះ៤០០ខ្នង និងគ្រួសារអតីតយុទ្ធជនចំនួន៥០០គ្រួសារ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្សចំនួន៣៨៦នាក់ សរុបរួមចំនួនប្រមាណ១,៣២៦នាក់។
សម្រាប់ព្រះរាជអំណោយរបស់ព្រះករុណាព្រះបាទសម្តចព្រះបរមនាត នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសនោះរួមមាន÷ អង្ករ៥០គីឡូក្រាម ឃីត១កញ្ចប់ធំ និងថវិកា២០ម៉ឺនរៀល៕
ដោយ ៖ សិលា