ព័ត៌មានទាន់ហេតុការណ៍៖

Breaking News ៖ ទីបំផុត ! នាយរងប៉ុស្តិ៍នគរបាលរដ្ឋបាលខ្នារសណ្តាយ ស្រុកបន្ទាយស្រី ខេត្តសៀមរាប ប្រើហិង្សាលើប្រជាពលរដ្ឋ ត្រូវបានផ្អាកការងារបណ្តោះអាសន្នដោយសារតែល្មើសនឹងបទវិន័យនគរបាលជាតិកម្ពុជា

ចែករំលែក៖

ខេត្តសៀមរាប ៖ អនុសេនីយទោ រឿន សារ៉ាវុធ ឋានៈនាយរងប៉ុស្តិ៍នគរបាលរដ្ឋបាលខ្នារសណ្តាយ ស្រុកបន្ទាយស្រី ខេត្តសៀមរាប ដែលបានប្រើអំពើហិង្សាលើប្រជាពលរដ្ឋ ត្រូវបានផ្អាកការងារបណ្តោះអាសន្នដោយសារតែល្មើសនឹងបទវិន័យនគរបាលជាតិកម្ពុជា នៅថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៤នេះ ។

សូមបញ្ជាក់ថា : ស្នងការដ្ឋាននគរបាលខេត្តសៀមរាប បានចេញលិខិតបង្គាប់ការ
បង្គាប់ ៖
ប្រការ១ ..ត្រូវបានផ្អាកការងារបណ្តោះអាសន្នចំពោះលោកអនុសេនីយ៍ទោ វឿន សារ៉ាវុធ អត្តលេខៈ៨៤០១៣ ឋានៈនាយ រងប៉ុស្តិ៍នគរបាលរដ្ឋបាលខ្ទារសណ្តាយ នៃអធិការដ្ឋាននគរបាលស្រុកបន្ទាយស្រី ឱ្យមកបង្ហាញមុខនៅការិយាល័យ បុគ្គលិករៀងរាល់ម៉ោងធ្វើការ។
មូលហេតុ ៖ ល្មើសនឹងបទវិន័យនគរបាលជាតិកម្ពុជា លេខៈ៨៧៣ ប្រក ។

ប្រការ២..លោកស្នងការរង ទទួលផែនការងារធនធានមនុស្ស, លោកស្នងការរង ទទួលផែនកាងារសេនាធិការ, លោកនាយ ការិយាល័យបុគ្គលិក.លោកនាយការិយាល័យកិច្ចការប៉ុស្តិ៍នគរបាលរដ្ឋបាល,លោកអធិការនគរបាលស្រុកបន្ទាយស្រី, អង្គភាពដែលមានការពាក់ព័ន្ធ និងលោកដែលមានឈ្មោះក្នុងប្រការ១ ត្រូវអនុវត្តតាមលិខិតបង្គាប់ការនេះ៖ ចាប់ពី ថ្ងៃចុះហត្ថលេខានេះតទៅ ៕

ដោយ ៖ សិលា


ចែករំលែក៖