ព័ត៌មានទាន់ហេតុការណ៍៖

នារីម្នាក់ជិះម៉ូតូ Zoomer-X រេចង្កូតធ្លាក់ផ្លូវទៅបុកបង្គោលភ្លេីងបោកក្បាលស្លាប់ភ្លាមៗ

ចែករំលែក៖

ភ្នំពេញ ៖ នារីម្នាក់បានជិះម៉ូតូ Zoomer-X ទៅបុកបង្គោលភ្លេីងបណ្ដាលឱ្យស្លាប់ភ្លាមៗ បង្កការភ្ញាក់ផ្អេីលដល់អ្នកដំណេីរកាលពីវេលាម៉ោង៥ទៀបភ្លឺឈានចូលថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៤ ស្ថិតនៅតាមបណ្ដោយផ្លូវថៃហ្គ័រ សង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។ សពនារីរងគ្រោះខាងលេីនៅមិនទាន់ស្គាល់អត្តសញ្ញាណនៅឡេីយទេ ខណៈដែលសមត្ថកិច្ចបានចុះដល់កន្លែងកេីតហេតុ និងធ្វេីការស្រាវជ្រាវរកសាច់ញាតិ ។ 

តាមប្រភពព័ត៌មានបានឱ្យដឹងថា នៅពេលកេីតហេតុ មានអ្នកដំណេីរបានឃេីញនារីរងគ្រោះខាងលេីជិះម៉ូតូម៉ាក Zoomer-X ពណ៌ស ពាក់ផ្លាកលេខតាកែវ 1N-7027 ធ្វេីដំណេីរតែម្នាក់ឯង ក្នុងទិសដៅពីលិចទៅកេីតដោយល្បឿនលឿន រួចស្រាប់តែរេចង្កូតធ្លាក់ផ្លូវទៅបុកនឹងបង្គោលភ្លេីងបោកក្បាលស្លាប់ភ្លាមៗនៅនឹងកន្លែងកេីតហេតុតែម្ដង ។ 

ក្រោយកេីតហេតុ ប្រជាពលរដ្ឋបានរាយការណ៍ប្រាប់ទៅអាជ្ញាធរមូលដ្ឋាន និងសមត្ថកិច្ចឱ្យចុះមកកន្លែងកេីតហេតុដេីម្បីពិនិត្យ ។ បន្ទាប់ពីទទួលបានព័ត៌មានខាងលេីនេះភ្លាម កម្លាំងជំនាញចរាចរណ៍ផ្លូវគោកនៃអធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅ បានចុះធ្វេីការវាស់វែងយកម៉ូតូទៅរក្សាទុក និងធ្វេីការស្រាវជ្រាវរកសាច់ញាតិជនរងគ្រោះដេីម្បីប្រគល់សពឱ្យក្រុមគ្រួសារយកទៅធ្វេីបុណ្យទៅតាមប្រពៃណី ៕

ដោយ ៖ ភារ៉ា ដង្កោ


ចែករំលែក៖