ភ្នំពេញ ៖ ក្រសួងព័ត៌មានមានកិត្តិយសសូមជម្រាបជូនដល់អ្នកសារព័ត៌មានជាតិ-អន្តរជាតិ និងប្រព័ន្ធផ្សព្វផ្សាយ ទាំងអស់មេត្តាជ្រាបថា ក្រសួងនឹងសម្របសម្រួលរៀបចំសន្និសីទសារព័ត៌មានផ្សព្វផ្សាយវឌ្ឍនភាពយុទ្ធនាការ «១ម៉ឺនរៀល ១ម៉ឺននាក់» របស់មូលនិធិគន្ធបុប្ផាកម្ពុជា ដែលផ្តួចផ្តើមឡើងដោយលោកស្រីបណ្ឌិតពេជ ចន្ទមុន្នី ប្រធានកិត្តិយសនៃមូលនិធិគន្ធបុប្ផាកម្ពុជា នៅថ្ងៃពុធ ទី១៩ ខែមិថុនា ឆ្នាំ២០២៤ វេលាម៉ោង ៩:០០ នាទីព្រឹក ក្នុងសាលសវនាការវាំងឈើ នៃទីស្តីការក្រសួងព័ត៌មាន ក្រោមអធិបតីភាពលោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន។
សន្និសីទសារព័ត៌មានក៏នឹងមានការអញ្ជើញចូលរួមផ្តល់ព័ត៌មានពីលោកបណ្ឌិត ចន ណារិទ្ធ អនុរដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ អគ្គលេខាធិការក្រុមប្រឹក្សាជាតិគាំពារសង្គម និងជានាយកប្រតិបត្តិនៃមូលនិធិគន្ធបុប្ផាកម្ពុជា និង លោក យាន គួក អគ្គលេខាធិការរងក្រុមប្រឹក្សាជាតិគាំពារសង្គម និងជាប្រធានផ្នែកទំនាក់ទំនងសាធារណៈនៃមូលនិធិគន្ធបុប្ផាកម្ពុជាផងដែរ។
អាស្រ័យដូចបានជម្រាបជូនខាងលើ សូម អ្នកសារព័ត៌មានជាតិ-អន្តរជាតិ និងប្រព័ន្ធផ្សព្វផ្សាយទាំងអស់មេត្តាអញ្ជើញចូលរួមយកព័ត៌មានក្នុងសន្និសីទសារព័ត៌មានផ្សព្វផ្សាយវឌ្ឍនភាពយុទ្ធនាការដ៏មាន សារៈសំខាន់នេះ តាមពេលវេលា និងទីកន្លែងដូចបានជម្រាបជូនខាងលើតាមការគួរ និងសូមបញ្ជាក់ពីការចូលរួមតាមរយៈលេខទូរស័ព្ទ៖ ០១០ ៤៥៦ ៤៨៨ (តេឡេក្រាម) ឱ្យបានមុនម៉ោង ៣:០០ នាទីរសៀល ថ្ងៃទី ១៨ ខែមិថុនា ឆ្នាំ២០២៤៕
ដោយ ៖ សិលា