អន្តរជាតិ ៖ តាមការផ្សាយដំណឹងនៃកាសែតAsahi Shinbun របស់ប្រទេសជប៉ុននៅថ្ងៃទី១៧ខែមិថុនាឱ្យដឹងថា លទ្ធផលនៃការស្ទង់មតិតាមទូរស័ព្ទនៅទូទាំងប្រទេសជប៉ុនដែលធ្វើឡើងដោយកាសែតAsahi Shinbunចាប់ពីថ្ងៃទី១៥ដល់ថ្ងៃទី១៦ខែមិថុនានេះបានបង្ហាញថា អត្រាគាំទ្ររបស់បក្សសេរីប្រជាធិបតេយ្យបានធ្លាក់ចុះ៥ភាគរយបើធៀបនឹងខែឧសភាកន្លងទៅ ពោលគឺមកនៅត្រឹម១៩ភាគរយ។នេះជាលើកដំបូងដែលអត្រាគាំទ្ររបស់បក្សសេរីប្រជាធិបតេយ្យដែលជាបក្សកាន់អំណាចបានធ្លាក់ចុះក្រោម២០ភាគរយ តាំងពីទីភ្នាក់ងារនេះបានធ្វើការស្ទង់មតិតាមរយៈការហៅទូរស័ព្ទចេញទៅដោយព្រាវៗនៅខែមេសាឆ្នាំ២០០១។
បើយោងតាម គេហទំព័រ «CCFR China state-controlled media » បានផ្សាយ នៅរសៀលថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៤ បានបញ្ជាក់ឱ្យដឹងថា ៖ លទ្ធផលស្ទង់មតិក៏បានបង្ហាញផងដែរថា អត្រាគាំទ្ររបស់គណៈរដ្ឋមន្ត្រីលោកKishidaគឺ២២ភាគរយដែលធ្លាក់ចុះ២ភាគរយបើធៀបនឹងលទ្ធផលស្ទង់មតិកាលពីខែមុន គឺជាអត្រាគាំទ្រទាបបំផុតចាប់តាំងពីការបង្កើតគណៈរដ្ឋមន្ត្រីរបស់លោកKishidaមក។ លើសពីនេះទៀត អត្រាមិនគាំទ្រចំពោះគណៈរដ្ឋមន្ត្រីលោកKishidaបានកើនឡើង២ភាគរយបើធៀបនឹងខែមុន ពោលគឺរហូតដល់៦៤ភាគរយ៕
ដោយ ៖ សិលា