ព័ត៌មានទាន់ហេតុការណ៍៖

នគរបាលរាជធានីភ្នំពេញ បង្ហាញមុខឃាតករច្របាច់កសម្លាប់ទារក៤ខែ និងក្រុមក្មេងទំនើង បង្កហិង្សា១៣នាក់

ចែករំលែក៖

ភ្នំពេញ៖ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានធ្វើសន្និសិទសាព័ត៌មានបង្ហាញមុខឃាតករ ដ៍សាហាវ ដែលបានវាយនិងច្របាច់សម្លាប់ទារកអាយុ៤ ខែ ដែលជាកូនចុង នៅក្នុងមូលដ្ឋានខណ្ឌទួលគោក និងក្រុមក្មេងជំនើង បង្កហឹង្សាដោយចេតនា កាលពីរសៀលថ្ងៃទី ១៧​ ខែមិថុនា ឆ្នាំ២០២៤​ម្សិលមិញនេះ​ សរុបទាំងអស់១៣ នាក់ទៀត ។

លោកវរសេនីយ៍ឯក សំ វិច្ឆិកា អ្នកនាំពាក្យនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឱ្យដឹងថា ដោយមានការដឹកនាំ និងដាក់បទបញ្ជាយ៉ាងម៉ឺងម៉ាត់ របស់លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញសមត្ថកិច្ច ការិយាល័យជំនាញ និងនគរបាលនៃអធិកាដ្ឋានខណ្ឌទាំង១៤​ បានយកចិត្តទុកដាក់បង្ក្រាបបានក្រុមក្មងទំនើង និងជនសង្ស័យប្រព្រឹត្តិបទល្មើសជាបន្តបន្ទាប់ ហើយ ត្រូវបានបង្ហាញមុខជាសាធារណះនោះពេលនេះ។

លោកវរសេនីយ៍ឯក សំ វិច្ឆិកា បានឱ្យដឹងទៀតថា ជនសង្ស័យដែលបង្ហាញមុខ នៅពេលនេះបានប្រព្រឹត្តបទល្មើសរួមមាន៖៣ករណី ផ្សេងគ្នា ដែលបានប្រព្រឹត្តិបទល្មើស នៅក្នុងរាជធានីភ្នំពេញ ។

ក្នុង១. ករណី ឃាតកម្មមានស្ថានទង្ងន់ទោស ដែលវាយសម្លាប់ទៅលើកុមារ អាយុ៤ខែ នៅក្នុងមូលដ្ឋាន ខណ្ឌទួលគោក ។​ ជននោះជាមុខសញ្ញាចាស់ ដែលធ្លាប់ ជាប់​ពន្ធនាគារ​ និងមានទំនាក់ទង់ជាមួយម្តាយក្មេង រងគ្រោះ ។បន្ទាប់ពី វាយនិងច្របាចករ សម្លាប់នារក រួចមក ឃាតករ រូបនោះក៍បានរត់គេចខ្លួន ទៅស្រុកំណើតខេត្តព្រៃវែង រួចក៍បានត្រឡប់មកភ្នំពេញវិញ ត្រូវបានកម្លាំង នគរបាលព្រហ្មទណ្ឌកំររិតស្រាល សហការជាមួយ នគរបាលខណ្ឌទួលគោកឃាត់ខ្លួនបាន។នេះជាអំពើឃាតកម្មមួយ យ៉ាងឃោរឃៅ ដែលឃាតកម្មបានវាយសម្លាប់ក្មេងដែលមានអាយុ ៤ខែយ៉ាងសាហាវ។

ករណី ទី២ គឺ បង្ហាញជនសង្ស័យ ជាក្មេងទំនើង ជាក្រុមក្តាន់២   ដែលបានប្រើហឹង្សា ដោយចេតនា កាប់ទៅលើ គូទំនាស់ បណ្តាលអោយរងបួសម្នាក់កាប់ត្រូវខ្នងចំនួន២កាំបិត ហើយ ត្រូវបានកម្លាំងនគរបាលការិយាលព្រហ្មទណ្ឌកំរិតស្រាលស្រាវជ្រាវ ឃាត់ខ្លួនបានចំនួន៦នាក់ ក្នុងចំណោមបក្សពួកចំនួន១៤នាក់ ហើយ សមត្ថកិច្ច នឹងបន្តស្រាវជ្រាវ ចាប់បក្សពួកបន្តទៀត ។

៣.ជាក្រុមក្មេងទំនើង ចំនួន៦នាក់ត្រូវបានកម្លាំងអធិការដ្ឋានខណ្ឌណោធិសែនជ័យ បង្ក្រាបបាន ហើយ ដកហូតបានកាំបិត រអារអាទឹកកក ,និងដាវផងដែរ។  

លោកវរសេនីយ៍ឯក សំ វិច្ឆិកា អ្នកនាំពាក្យនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញបានអោយដឹងទៀតថា ដោយមានបទបញ្ជា ពីប្រមុខរាជរដ្ឋាភិបាលកម្ពុជា, ឯកឧត្តមឧត្តមសេនីយ៍ ឯកជួន ណារិន្ទ អគ្គស្នងការរង នគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ ដែលលោកបានដាក់បទបញ្ជា និងវិធានការណ៍យ៉ាងម៉ឺងម៉ាត់ក្នុងការបង្ការទប់ស្កាត់ក្មេងទំនើងនិងចាត់វិធានការក្នុងការបង្ក្រាបបទល្មើសផ្សេងទៀតដូចជាបទល្មើសលួច ឆក់ ប្លន់ក្នុងកំឡុង ដែល បង្ការទប់ស្កាត់បង្ក្របក្មេងទំនើង ដើម្បីការពារ ថែរក្សាសន្តិសុខ  សុវត្តិភាពជួនប្រជាពលរដ្ឋ។

លោកវរសេនីយ៍ឯក សំ វិច្ឆិកា បានបន្តថា នៅក្នុងយុទ្ធនាការបង្ក្រាបក្មេងទំនើង ចាប់ពី ថ្ងៃទី២៣រហូតមកដល់ថ្ងៃទី១៥ខែ មិថុនា ឆ្នាំ២០២៤នេះកម្លាំងសមត្ថកិច្ច ការិយាល័យជំនាញនិងអធិការដ្ឋាន នគរបាននៅតាមបណ្តាលខណ្ឌក៏បានបង្ក្រាបបានក្រុមក្មេងទំនើង ឃាត់ខ្លួនបានចំនួន១៣៦នាក់ ចំនួន៣២ករណី បញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញដើម្បីចាត់ការតាមច្បាប់។​ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញក៏បានប្តេជ្ញាចិត្ត យ៉ាងម៉ឺងម៉ាត់ បន្តបង្ក្រាបទប់ស្កាត់ ក្រុមក្មេងទំនើងធ្វើយ៉ាងណា អោយមានប្រសិទ្ធិភាពនិងមានការថយចុះ៕

ដោយ​៖ តារា​


ចែករំលែក៖