ព័ត៌មានទាន់ហេតុការណ៍៖

បើស្រឡាញ់ជីវិត និងអនាគតរបស់អ្នកសូមបើកបរយានយន្តដោយប្រុងប្រយ័ត្ន!​ មនុស្ស​ចំនួន​ ៦នាក់បានស្លាប់​ និងរបួសធ្ងន់ស្រាល ៩នាក់​ នៅទូទាំងប្រទេស

ចែករំលែក៖

ភ្នំពេញ​៖​ យោងតាមទិន្នន័យគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកទូទាំងប្រទេស ចេញដោយនាយក ដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ​ បានឱ្យដឹងថា​ ករណីគ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេស​ កាលពីថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៤ម្សិលមិញនេះ​ បានកើតឡើងចំនួន ៩លើក បណ្តាលឱ្យមនុស្សស្លាប់ ៦នាក់ និងរបួសធ្ងន់ស្រាល ៩នាក់។

ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍បានកើតឡើងចំនួន ៩លើកនេះ​ មានដូចជា៖ (យប់ ៧លើក) បណ្តាលឲ្យមនុស្ស ស្លាប់ ៦នាក់ (ស្រី ២នាក់), រងរបួសសរុប ៩នាក់ (ស្រី ១នាក់), រងរបួសធ្ងន់ ៨នាក់ (ស្រី ១នាក់) រងរបួសស្រាល ១នាក់ (ស្រី ០នាក់) និងមិនពាក់មួកសុវត្ថិភាព ១០នាក់ (យប់ ៨នាក់)។

របាយការណ៍ដដែលបញ្ជាក់ថា មូលហេតុដែលបង្កអោយមានគ្រោះថ្នាក់រួមមានៈ ៖ ល្មើសល្បឿន ៣លើក (ស្លាប់ ៣នាក់, ធ្ងន់ ២នាក់, ស្រាល ០នាក់) , មិនគោរពសិទិ្ឋ ២លើក (ស្លាប់ ២នាក់, ធ្ងន់ ២នាក់, ស្រាល ០នាក់), មិនប្រកាន់ស្តាំ ១លើក (ស្លាប់ ០នាក់, ធ្ងន់ ១នាក់, ស្រាល ០នាក់), បត់គ្រោះថ្នាក់ ១លើក (ស្លាប់ ០នាក់, ធ្ងន់ ២នាក់, ស្រាល ០នាក់) និងប្រជែងគ្រោះថ្នាក់ ២លើក (ស្លាប់ ១នាក់, ធ្ងន់ ១នាក់, ស្រាល ១នាក់)។ 

ជាមួយគ្នានោះ​ នាយកដ្ឋាន​នគរបាល​ចរាចរណ៍​ អំពាវនាវឱ្យ​បងប្អូន​ប្រជាពលរដ្ឋ​ សូមបន្តបើកបរយានយន្តរបស់លោកអ្នកដោយប្រុង ប្រយ័ត្ន!​ ថ្ងៃនេះ ថ្ងៃស្អែក កុំឱ្យមានគ្រោះថ្នាក់ចរាចរណ៍!​ ពាក់​មួក​សុវត្ថិភាព​​ម្នាក់​ ការពារ​ជីវិត​មនុស្ស​ម្នាក់! ពេលបើកបរត្រូវប្រកាន់ខ្ជាប់នូវ សុជីវធម៌ សីលធម៌ និងការយោគយល់អធ្យាស្រ័យទៅវិញទៅមក!​ មិនត្រូវ​បើកបរហួសល្បឿនកំណត់! មិនត្រូវបើកបរក្រោមឥទ្ធិពលនៃជាតិស្រវឹង ឬសារធាតុញៀន!​ គោរព​ច្បាប់​ចរាចរ​ណ៍​ ស្មេីនិង​គោរព​ជីវិត​របស់​លោក​អ្នក​ ៕

ដោយ​៖ តារា​


ចែករំលែក៖