ព័ត៌មានទាន់ហេតុការណ៍៖

សង្ស័យដាច់ហ្វ្រ័ង..! រថយន្តហុីយ៉ាន់ដាយដឹកទំនិញបេីកបុកម៉ូតូមួយគ្រឿងនិងបុករះសំយាបផ្ទះពលរដ្ឋរងការខូចខាតយ៉ាងដំណំ

ចែករំលែក៖

ភ្នំពេញ ៖ បុរសម្នាក់និងអ្នករួមដំណេីរពីរនាក់ទៀត បានបេីករថយន្តហុីយ៉ាន់ដាយដឹកទំនិញមួយគ្រឿងយ៉ាងលឿន ដោយសង្ស័យរថយន្តដាច់ហ្វ្រ័ងជាន់មិនសុីបានរេចង្កូតទៅបុកម៉ូតូម៉ាក Moove មួយគ្រឿង និងបុករះសំយាបផ្ទះប្រជាពលរដ្ឋដែលមានដាក់លក់ខោអាវ និងសម្ភារប្រេីប្រាស់ធ្វេីឲ្យខូចខាតសម្ភារមួយចំនួនធំ ។        ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបង្កការភ្ញាក់ផ្អេីលដល់អ្នកដំណេីរកាលពីវេលាម៉ោង៩ និង៥០នាទីព្រឹក ថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៤ នៅតាមមហាវិថីចោមចៅ ក្នុងសង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។     តាមប្រភពព័ត៌មានពីកន្លែងកេីតហេតុបានឱ្យដឹងថា មុនកេីតហេតុគឺមានប្រជាពលរដ្ឋជាច្រេីនបានធ្វេីដំណេីរទៅវិញទៅមកតាមដងវិថីចោមចៅ ។ ភ្លាមៗនោះគេឃេីញមានរថយន្តមួយគ្រឿងម៉ាក ហុីយ៉ាន់ដាយ ពណ៌ស ពាក់ផ្លាក លេខ កោះកុង 3A-0626 ធ្វេីដំណេីរតាមមហាវិថីចោមចៅក្នុងទិសដៅពីលិចទៅកេីតក្នុងល្បឿនលឿន រួចស្រាប់តែទៅបុកម៉ូតូម៉ាក ហុងដា Moove មួយគ្រឿងពាក់ផ្លាកលេខភ្នំពេញ 1FD-3777 ចំពីក្រោយ បណ្ដាលឱ្យអ្នកបេីកម៉ូតូខ្ទាតចេញពីម៉ូតូរងរបួសស្រាល រីឯម៉ូតូរងការខូចខាតផ្នែកខាងក្រោយ។ ភ្លាមៗនោះរថយន្តបង្កក៏បានបន្តបុករះសំយាបផ្ទះប្រជាពលរដ្ឋដែលមានដាក់លក់សម្លៀកបំពាក់និងសម្ភារប្រេីប្រាស់ បណ្ដាលឱ្យរងការខូចខាតយ៉ាងដំណំផងដែរ តែក្នុងករណីនេះមិនបង្កគ្រោះថ្នាក់ដល់មនុស្សនោះឡេីយ ។     ក្រោយកេីតហេតុភ្លាមៗ តៃកុងរថយន្តបង្កហេតុ និងព្រូម្នាក់បានចុះគេចខ្លួនបាត់ នៅសល់ព្រូម្នាក់ ត្រូវពលរដ្ឋឃាត់ខ្លួនប្រគល់ឲ្យសមត្ថកិច្ច ។ បន្ទាប់ពីកេីតហេតុរួច សមត្ថកិច្ចមូលដ្ឋានបានសហការជាមួយមន្ត្រីជំនាញចរាចរណ៍ធ្វេីការវាស់វែងយករថយន្តបង្កនិងម៉ូតូយកទៅក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ រង់ចាំតំណាងឬភាគីទាំងសងខាងចូលខ្លួនដោះស្រាយតាមនីតិវិធីនាពេលក្រោយ ៕

ដោយ ៖ ភារ៉ា ដង្កោ


ចែករំលែក៖