ភ្នំពេញ ៖ លោក សុខ ឥសាន បានបរិយាយ ពីនេះពីនោះពាក់ព័ន្ធកម្ពុជា ដោយលើកយកចំណុចសំខាន់ៗ ចំនួន ១០ ដូចខាងក្រោម ៖
១- ជាសកម្មជនបរិស្ថានមិនមែនចេះតែស្រែកតាំងខ្លួនឯងបានទេ = លុះត្រាតែសុំចុះបញ្ជីរនៅក្រសួងមហាផ្ទៃ មានលក្ខន្តិកៈ និងបទបញ្ជារផ្ទៃក្នុងតម្កល់ទុកនៅក្រសួងមហាផ្ទៃទើបធ្វើសកម្មភាពបាន?
២- ការតាំងខ្លួនជាសកម្មជនបរិស្ថានដោយគ្មានការចុះបញ្ជីរត្រឹមត្រូវនិងធ្វើសកម្មភាព = គឺជាអំពើនិងសកម្មភាពខុសច្បាប់?
៣- ជនបរទេសអាឡិចតាំងខ្លួនជាមេមាតាធម្មជាតិដែលច្បាប់បានលុបចោលរួចហើយ = ម៉េចបែរជាមកនិយាយពីគោលនយោបាយចំពោះជនរងគ្រោះពីកូវីដ១៩ទៅវិញ ?
៤- អាឡិចជាជនបរទេសនីរទេសពីកម្ពុជារួចហើយគ្មានសិទ្ធិអីនិយាយវាយប្រហារកម្ពុជាទេ = រាល់ការនិយាយរបស់ជនទុច្ខរិតវាយប្រហារមកលើកម្ពុជាជាអំពើខុសច្បាប់។
៥- យុវជនបរិស្ថានធ្វើសកម្មភាពបម្រើឧបាយកលរបស់ជនបរទេសអាឡិច = ការចោទប្រកាន់របស់តុលាការមកលើក្រុមយុវជនបរិស្ថានបម្រើឧបាយកលអាឡិចជាការត្រឹមត្រូវ។
៦- ឯកសារតុលាការយកពីប្រភពណាក៏ដោយ = ឲ្យតែអាចដាក់បន្ទុកលើជនល្មើសបាន?
៧- ការសាងសង់ពហុកីឡាដ្ឋានមរតកតេជោជាជំនួយឥតសំណងរបស់ប្រទេសចិនប្រជាមានិត = ការចំណាយគឺភាគីម្ចាស់ជំនួយជាអ្នកទទួលខុសត្រូវ។
៨- រាល់ការចំណាយមិនចាំបាច់រាយការណ៍ឲ្យវិទ្យុអាសុីសេរីទេ = ត្រង់ដឹងប្ញមិនដឹងជារឿងរបស់វិទ្យុអាសុីសេរី ត្រង់ផ្សាយខុសឬត្រូវជារឿងរបស់អ្នកផ្សាយ?
៩- ជំនួយឥតសំណងរបស់ប្រទេសជាមិត្តត្រង់នរណាជឿឬមិនជឿ ជារឿងរបស់បុគ្គល = រាជរដ្ឋាភិបាលកម្ពុជាមិនឈឺក្បាលទេ ។
១០- ការយកជំនួយឥតសំណងមកសាងសង់ពហុកីឡាដ្ឋានជាតិ = រឿងអីថាជាការមិនចាំបាច់ បើបានពហុកីឡាដ្ឋានមួយយ៉ាងធំហើយបានដំណើរការប្រកួតជាអន្តរជាតិដ៏ល្បីល្បាញរួចហើយនោះ ? ៕
ដោយ ៖ សិលា