ខេត្តពោធិ៍សាត់៖ ស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់ នៅយប់ថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៤នេះ បានឱ្យដឹងថា កម្លាំងផ្នែកប្រឆាំងគ្រឿងញៀន នៃអធិការដ្ឋាននគរបាលក្រុងពោធិ៍សាត់ បានចុះស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យម្នាក់ ដែលជាមុខសញ្ញាពាក់ព័ន្ធករណីប្រើប្រាស់ រក្សាទុក និងជួញដូរដោយខុសច្បាប់នូវសារធាតុញៀន។
ក្នុងប្រតិបត្តិការនោះ កម្លាំងផ្នែកប្រឆាំងគ្រឿងញៀន កម្លាំងអន្តរាគមន៍ នៃអធិការដ្ឋាននគរបាលក្រុងពោធិ៍សាត់ សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលលលកស មានការចូលរួមពីអាជ្ញាធរមូលដ្ឋាន និងដោយមានការសម្របសម្រួលនិតិវិធីពីលោក កូយ កាន់យ៉ា ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តពោធិ៍សាត់ ដឹកនាំដោយលោកវរសេនីយ៍ឯក កែវ សារិ អធិការនគរបាលក្រុងពោធិ៍សាត់ បានចុះបង្រ្កាបករណីប្រើប្រាស់ រក្សាទុក និងជួញដូរដោយខុសច្បាប់នូវសារធាតុញៀន នៅចំណុចផ្លូវបេតុងខាងជេីងផ្សារភូពុយ ស្ថិតនៅភូមិពោធិ៍តាគួយ សង្កាត់លលកស ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់ ។
ជាក់ស្ដែងជាលទ្ធផលបានឃាត់ខ្លួនជនសង្ស័យម្នាក់ ឈ្មោះ តែ គឹមសួរ ភេទប្រុស អាយុ៣៩ឆ្នាំ រស់នៅភូមិក្បាលហុង ឃុំវាល ស្រុកកណ្ដៀង ខេត្តពោធិ៍សាត់ (ជាមុខសញ្ញាជួញដូរគ្រឿងញៀន) និងចាប់យកសម្ភារវត្ថុតាងដូចខាងក្រោម៖
១-ក្រាមពណ៏ ស ថ្លាសង្ស័យជាសារធាតុញៀនចំនួន.២៩កញ្ចប់តូច
២-ទូរស័ព្ទដៃចំនួន០១រឿង
៣-ម៉ូតូចំនួន០១គ្រឿង។
បច្ចុប្បន្នជនសង្ស័យរួមជាមួយវត្ថុតាង សមត្ថកិច្ចឃាត់ខ្លួនបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលក្រុងពោធិ៍សាត់ ដដើម្បីចាត់ការនិតិវិធី៕
អរុណរះ