ព័ត៌មានទាន់ហេតុការណ៍៖

សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យ៤នាក់ជាមួយថ្នាំញៀន១១ កញ្ចប់ និងឈើប្រណិតជាច្រើនដុំ

ចែករំលែក៖

ខេត្តពោធិ៍សាត់ ៖ ជនសង្ស័យប្រុសស្រី៤នាក់ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនជាមួយថ្នាំញៀនចំនួន១១កញ្ចប់ នៅក្នុងប្រតិបត្តិការបង្ក្រាបបទល្មើសថ្នាំញៀនមួយករណី កាលពីរសៀលថ្ងៃទី ១៨ ខែមិថុនាឆ្នាំ២០២៤ នៅនឹងផ្ទះជនសង្ស័យក្នុងភូមិរវៀង ឃុំសំរោង ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់។

សមត្ថកិច្ចបានឲ្យដឹងថាជនសង្ស័យ ទី០១. ឈ្មោះ កែប ភក្ត្រា ភេទប្រុស អាយុ ២៤ ឆ្នាំ រស់នៅក្នុងភូមិសំរោង០២ ឃុំសំរោង ស្រុកភ្នំក្រវាញ, ទី២. ឈ្មោះ ញឹប លីណា ភេទ ប្រុស អាយុ ២៤ ឆ្នាំ រស់នៅក្នុងភូមិសំរោង១ ឃុំសំរោង ស្រុកភ្នំក្រវាញ, ទី៣. ឈ្មោះ ប៊ូ ចន្ធូ ភេទស្រីអាយុ១៤ ឆ្នាំ រស់នៅក្នុងភូមិរវៀង ឃុំសំរោង ស្រុកភ្នំក្រវ៉ាញ, និងទី៤. ឈ្មោះ ប៊ូ ម៉ៅ ភេទប្រុសអាយុ ១៧ ឆ្នាំ រស់នៅក្នុងភូមិរវៀង ឃុំ សំរោង ស្រុកភ្នំក្រវាញ។

ប្រតិបត្តិការនេះសមត្ថកិច្ចដកហូតបាន វត្ថុតាង ថ្នាំញៀនចំនួន ១១ កញ្ចប់ ទូរស័ព្ទដៃចំនួន០៥ គ្រឿង ឈើគគីចំនួន០៤ សន្លឹក ឈើប្រណិតចំនួន២៦ដុំ។ 

បច្ចុប្បន្នជនសង្ស័យទាំង៤នាក់ រួមនិងវត្ថុតាងសមត្ថកិច្ចកំពុងឃាត់ខ្លួនបណ្តោះអាសន្ន ដើម្បីកសាងសំណុំរឿងចាត់ការបន្តតាមនីតិវិធី៕

ដោយ៖ ជ្រោយពេជ្រ


ចែករំលែក៖