ព័ត៌មានទាន់ហេតុការណ៍៖

អាវុធហត្ថស្រុកភ្នំព្រឹកឃាត់ខ្លួនជនសង្ស័យម្នាក់ពីបទជួញដូរដោយខុសច្បាប់នូវសារធាតុញៀន

ចែករំលែក៖

ខេត្តបាត់ដំបង÷ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកភ្នំព្រឹក បានធ្វើការបង្ក្រាបឃាត់ខ្លួនជនសង្ស័យ០១នាក់ពីបទជួញដូរដោយខុសច្បាប់នូវសារធាតុញៀន។

កិច្ចប្រតិបត្តិការខាងលើនេះធ្វើឡើងនៅវេលាម៉ោង ១១និង៤០នាទី.ថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៤ នៅចំណុចភូមិពេជ្រចិន្តា ឃុំពេជ្រចិន្តា ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង ដោយបានឃាត់ខ្លួនជនសង្ស័យ០១នាក់ឈ្មោះ ឆា សាណុក ភេទប្រុស អាយុ ១៧ឆ្នាំ មុខរបរជាងម៉ូតូ មានទីលំនៅភូមិកំប្រង់ ឃុំតាគ្រៃ ស្រុកកំរៀង ខេត្តបាត់ដំបង។

វត្ថុតាងដកហូតរួមមាន : ,ម្ស៉ៅក្រាមពណ៌ សថ្លាម៉ាទឹកកក ( ICE ) ចំនួន០២កញ្ចប់ ទម្ងន់ ១.១៨ ក្រាម (ទាំងថង់) ,ទូរស័ព្ទដៃ០១គ្រឿង និងម៉ូតូ០១គ្រឿង។

បច្ចុប្បន្ន ជនសង្ស័យនិងវត្ថុតាងកំពុងឃាត់នៅមូលដ្ឋានកងរាជអាវុធហត្ថស្រុកភ្នំព្រឹក ដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធី ៕

ដោយ÷ចន្ទ លីហ្សា


ចែករំលែក៖