នាយកដ្ឋានប៉ូលិស Oakland បាននិយាយថា ឧបទ្ទវហេតុនេះបានកើតឡើងនៅម៉ោងប្រហែល ៨ និង១៥នាទីយប់ ថ្ងៃទី១៩ ខែមិថុនា (ម៉ោងក្នុងតំបន់) នៅពេលដែលការបង្ហាញរថយន្តនិងម៉ូតូខុសច្បាប់បានកើតឡើងនៅជិត Grand Avenue និង Bellevue Avenue។
កាលពីថ្ងៃទី 20 ខែមិថុនា ប៉ូលិសសហរដ្ឋអាមេរិកបាននិយាយថា មនុស្ស 15 នាក់បានរងរបួសនៅក្នុងការបាញ់ប្រហារដែលបានកើតឡើងក្នុងអំឡុងពិធីបុណ្យ Juneteenth រំលឹកដល់ការបញ្ចប់ទាសភាពនៅសហរដ្ឋអាមេរិកនៅ Lake Merritt ក្នុងទីក្រុង Oakland រដ្ឋ California ។
នាយកដ្ឋានប៉ូលិស Oakland បាននិយាយថា ឧបទ្ទវហេតុនេះបានកើតឡើងនៅម៉ោងប្រហែល៨ និង១៥នាទីយប់ថ្ងៃទី ១៩ ខែមិថុនា (ម៉ោងក្នុងតំបន់) នៅពេលដែលការបង្ហាញរថយន្តនិងម៉ូតូខុសច្បាប់បានកើតឡើងនៅជិត Grand Avenue និង Bellevue Avenue។
ក្នុងពេលសម្តែង ស្រាប់តែមាននរណាម្នាក់បានលោតពីលើក្រណាត់រថយន្ត បណ្តាលឲ្យមនុស្សនៅក្នុងរថយន្ត ស្ទុះចេញមកវាយជននោះបណ្តាលឱ្យមានការបាញ់ប្រហារតែម្តង។
នាយកដ្ឋានពន្លត់អគ្គិភ័យ Oakland បាននិយាយថា ខ្លួនបានដឹកជញ្ជូនជនរងគ្រោះដោយគ្រាប់កាំភ្លើងយ៉ាងតិចបួននាក់ទៅកាន់មន្ទីរពេទ្យក្នុងតំបន់។ ប៉ូលិសក៏បាននាំជនរងគ្រោះមួយចំនួនទៅកាន់មន្ទីរពេទ្យក្បែរនោះផងដែរ៕ ដោយ៖ ធីរីណា
រូបថត៖ independent