ព័ត៌មានទាន់ហេតុការណ៍៖

គោរពច្បាប់ចរាចរណ៍ស្មើនឹងគោរពជីវិតខ្លួនឯង! គ្រោះថ្នាក់ចរាចរណ៍ទូទាំង ប្រទេសនៅថ្ងៃទី២១ មិថុនា កើតឡើងចំនួន ៥លើក បណ្តាលឲ្យមនុស្សស្លាប់ ២នាក់ និងរបួសធ្ងន់ស្រាល ១១នាក់

ចែករំលែក៖

ភ្នំពេញ៖ គ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក ទូទាំងប្រទេសនៅថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២៤ បានកើតឡើងចំនួន ៥លើក (យប់ ៤លើក) បណ្តាលឲ្យមនុស្ស ស្លាប់ ២នាក់ (ស្រី ២នាក់), រងរបួសសរុប ១១នាក់ (ស្រី ៨នាក់), រងរបួសធ្ងន់ ៦នាក់ (ស្រី ៤នាក់) រងរបួសស្រាល ៥នាក់ (ស្រី ៤នាក់) និងមិនពាក់មួកសុវត្ថិភាព ៣នាក់ (យប់ ០នាក់)។

យោងតាមទិន្នន័យគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកទូទាំងប្រទេស ចេញដោយនាយក ដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ។

របាយការណ៍ដដែលបញ្ជាក់ថា មូលហេតុដែលបង្កអោយមានគ្រោះថ្នាក់រួមមាន ៖ ល្មើសល្បឿន ២លើក (ស្លាប់ ០នាក់, ធ្ងន់ ២នាក់, ស្រាល ០នាក់) , មិនគោរពសិទិ្ឋ ២លើក (ស្លាប់ ២នាក់, ធ្ងន់ ០នាក់, ស្រាល ២នាក់), និងប្រជែងគ្រោះថ្នាក់ ១លើក (ស្លាប់ ០នាក់, ធ្ងន់ ៤នាក់, ស្រាល ៣នាក់)៕

ដោយ ៖ សិលា


ចែករំលែក៖