ព័ត៌មានទាន់ហេតុការណ៍៖

បណ្តាញទំនាក់ទំនងសង្គម Chat លើកដំបូងរបស់កម្ពុជាឈ្មោះ CoolApp របស់ប្រជាពលរដ្ឋខ្មែរ បានដាក់ដំណើរការហើយ

ចែករំលែក៖

ភ្នំពេញ ៖ CoolApp ជាបណ្តាញទំនាក់ទំនងសង្គមឆាត លើកដំបូងរបស់កម្ពុជា ដែលមានលក្ខណៈស្តង់ដារបរទេសដូច Telegram និង WhatsApp បច្ចុប្បន្នបានដាក់ដំណើរការនៅលើ App Store និង Play Store ហើយ។

CoolApp មានលក្ខណៈស្តង់ដារដូចអន្តរជាតិ ធ្វើឡើងដោយក្រុមជំនួញបច្ចេកទេសខ្មែរជាច្រើននាក់ ដែលជាអ្នកជំនាញផ្នែកបច្ចេកវិទ្យា IT។ កម្មវិធីទំនាក់ទំនងឆាត CoolApp នេះបានចំណាយពេលជាង៣ឆ្នាំមកហើយ ចាប់តាំងពីឆ្នាំ២០២១ មកដល់ឆ្នាំ២០២៤នេះ ដែលទើបចេញរូបរាងនៅពេលនេះ។

CoolApp មានមុខងារជាច្រើនរួមមាន ឆាត និង ទូរស័ព្ទ និង ទូរស័ព្ទវិដេអូ ដោយប្រើប្រាស់តាមស្តង់ដារអន្តរជាតិ ទិន្នន័យ និងសម្លេងទូរស័ព្ទ ស្ថិតក្នុងលក្ខណៈ សុវត្ថិភាពទាំងអស់ គ្មានអ្នកណាស្តាប់ និងមើលឃើញឡើយ (Encryption)។ កម្មវិធីនេះប្រើប្រាស់ប្រព័ន្ធអ៉ិនធើណែតក្នុងស្រុក ដែលធ្វើឲ្យការនិយាយទូរស័ព្ទ ស្តាប់សំឡេងច្បាស់ និងឆាត ផ្ញើរូបភាព វិដេអូ មានភាពរហ័ស ព្រោះអ៉ិនធើណែត មិនចេញទៅក្រៅប្រទេស។

បណ្តាញទំនាក់ទំនងសង្គមឆាត CoolApp ជាមោទនភាពរបស់ជាតិយើង ដែលជា កម្មវិធីដំបូងជារបស់ខ្មែរ និងប្រើប្រាស់ក្នុងដែនសុវត្ថិភាពរបស់ខ្មែរ។

សូមទាញកម្មវិធី ដើម្បីប្រើប្រាស់ក្នុង៥ទម្រង់៖

1. iOS version (iPhone & iPad)

https://apps.apple.com/kh/app/coolapp-messenger/id1617434516

2. Android version

https://play.google.com/store/apps/details?id=asia.coolapp.chat

3. Desktop version

https://coolapp.chat/desktop/

4. Mac iOS

https://coolapp.chat/desktop/៕

ដោយ ៖ សិលា


ចែករំលែក៖