ព័ត៌មានទាន់ហេតុការណ៍៖

ឃាត់ខ្លួនស្រ្តីម្នាក់ ពាក់ព័ន្ធករណីរក្សាទុក ជួញដូរដោយខុសច្បាប់នូវសារធាតុញៀន​ នៅក្រុង​ពោធិ៍សាត់

ចែករំលែក៖

ខេត្ត​ពោធិ៍សាត់​៖​ ស្នងការដ្ឋាន​នគរបាល​ខេត្ត​ពោធិ៍សាត់​ នៅព្រឹកថ្ងៃ​សៅរ៍​ទី​២២​ ខែមិថុនា​ ឆ្នាំ​២០២៤នេះ​ បានឱ្យដឹងថា​ ស្រ្តី​ម្នាក់​ ដែលជាមុខសញ្ញាចែកចាយគ្រឿងញៀន​យ៉ាងសកម្ម​នៅក្រុង​ពោធិ៍សាត់​ ត្រូវ​សមត្ថកិច្ច​ជំនាញ​ ចុះស្រាវជ្រាវ​រហូត​ឈាន​ដល់​ការ​បង្រ្កាប​ និងឃាត់ខ្លួន​រួមនិង​វត្ថុតាង​ជាក់ស្ដែង​ ពីបទពាក់ព័ន្ធករណីរក្សាទុក ជួញដូរដោយខុសច្បាប់នូវសារធាតុញៀន​។ 

ជាក់ស្ដែងកម្លាំងសមត្ថកិច្ចនៃអធិការដ្ឋាននគរបាលក្រុងពោធិ៍សាត់ ដឹកនាំដោយលោកវរសេនីយ៍ឯក កែវ សារិ អធិការនគរបាលក្រុងពោធិ៍សាត់ សហការជាមួយកម្លាំងការិយាល័យប្រឆាំងបទល្មើសគ្រឿងញៀន នៃស្នងការដ្ឋាននគរបាលខេត្ត​ កាលពី​ព្រលប់​ថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២៤ វេលាម៉ោង ១៧ និង៥៥នាទី បានចុះបង្ក្រាបករណី រក្សាទុក ជួញដូរដោយខុសច្បាប់នូវសារធាតុញៀន នៅចំនុចលើផ្លូវលេខ១៥៥ ស្ថិតភូមិសូរិយាលើ សង្កាត់រលាប ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់ ឃាត់ខ្លួនជនសង្ស័យ សញ្ញា ជួញដូរដោយខុសច្បាប់សារធាតុញៀនសកម្ម បានចំនួន ០១នាក់ ស្រី ព្រមដកហូតវត្ថុតាងដូចខាងក្រោម ៖

ជនសង្ស័យឈ្មោះ គឹម ថាវី ភេទស្រី អាយុ ៤៣ឆ្នាំ មុខរបរ នៅផ្ទះ រស់នៅភូមិឆ្លងកាត់ សង្កាត់រលាប ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់។

ចំណែក​វត្ថុតាង​ចាប់​យក​ពី​ជនសង្ស័យ​រួមមាន៖​ ក្រាមពណ៌ ស ថ្លាសង្ស័យជាសារធាតុញៀន ចំនួន ០៥កញ្ចប់ ទម្ងន់ ១០៤ ក្រាម (ថ្លឹងសាច់ថ្នាំសុទ្ធ),លោហៈធាតុ ពណ៍ក្រហម ចំនួន ០៣ (ចិញ្ចៀន ០២វង់ និងក្រវិល មួយចំហៀង),ទូរស័ព្ទចំនួន ០១គ្រឿង​ ,ម៉ូតូចំនួន ០១គ្រឿង​,លុយខ្មែរ ចំនួន ៧០ ០០០៛​ ,កាបូបស្បែកពណ៌ខ្មៅ ចំនួន ០១​ ,ម៉ូតូចំនួន ០១គ្រឿង។ 

បច្ចុប្បន្នជនសង្ស័យ រួមទាំងវត្ថុតាង ត្រូវបានឃាត់ខ្លួន និងរក្សាទុកបណ្ដោះអាសន្ននៅអធិការដ្ឋាននគរបាលក្រុងពោធិ៍សាត់ដើម្បីចាត់ការតាមនីតិវិធី៕

ដោយ​៖ តារា​


ចែករំលែក៖