ព័ត៌មានទាន់ហេតុការណ៍៖

លោក សុខ ឥសាន បរិយាយ ពីនេះពីនោះពាក់ព័ន្ធកម្ពុជា(ត)

ចែករំលែក៖

ភ្នំពេញ ៖ នៅល្ងាចថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៤ លោក សុខ ឥសាន បរិយាយ ពីនេះពីនោះពាក់ព័ន្ធកម្ពុជា បានលើកនូវ ចំណុចសំខាន់ចំនួន ១០ ដូចខាងក្រោម ៖

១- ប្រជាជនកម្ពុជាទទួលស្វាគមន៍និងសារទរចំពោះសន្តិភាពស្ថិរភាពនយោបាយនៅកម្ពុជា = លើកលែងតែក្រុមឧទ្ទាមក្រៅច្បាប់ដែលកំពុងមានសន្តិភាពផ្នូរខ្មោចនៅឯនាយសមុទ្ររហូតដល់ថ្ងៃស្លាប់?
២- កម្ពុជាមាននយោបាយជាសុខដុមនីយកម្មសង្គមគ្រប់ជនជាតិ គ្រប់ជំនឿសាសនា = ប្រជាជនគ្រប់ជាតិសាសន៍រស់នៅកម្ពុជា គាំទ្រការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា?
៣- ជាធម្មតាទណ្ឌិតនិងជនជាប់ចោទមិនដែលសារភាពកំហុសតាមការកាត់ក្តីរបស់តុលាការទេ = ទោះបីតុលាការមានទឡ្ហីករណ៍និងភ័ស្តុតាងយ៉ាងណាក៏ដោយ ?
៤- រឿងស្អីក៏ដោយ តុលាការធ្វើតាមសាច់រឿងនិងនីតិវិធីច្បាប់ស្របតាមអង្គហេតុនិងអង្គច្បាប់ = មិនមែនចេះតែធ្វើទៅតាមការចង់បានរបស់បុគ្គលណាទេ ?
៥- តួនាទីនិងភារកិច្ចរបស់តំណាងរាស្ត្រមានកំណត់នៅក្នុងរដ្ឋធម្មនុញ្ញនិងគោលនយោបាយរបស់គណបក្សឈ្នះឆ្នោត = មិនមែនធ្វើតម្រូវតាមការនិយាយរបស់បុគ្គលខ្លះនោះទេ ?
៦- ការមានតំណាងរាស្ត្រច្រើនគណបក្សប្ញមានបក្សតិចនៅក្នុងរដ្ឋសភា = អាស្រ័យលើឆន្ទៈសម្រេចរបស់របស់ប្រជាជនជាម្ចាស់ឆ្នោត?
៧- តំណាងរាស្ត្រនៅក្នុងរដ្ឋសភាមានបក្សតិចប្ញច្រើន =
មិនអាស្រ័យលើការកំណត់ប្ញការចង់បានរបស់មជ្ឈដ្ឋានណាមួយទេ?
៨- វិធីយកលលកទាក់លលកទទួលលទ្ធផលបានច្រើនណាស់ហើយ = នៅសល់តែលលកក្បាលរឹងមួយចំនួនតូចទៀតទេ គង់ថ្ងៃណាពួកវានឹងលូនក្បាលមករកគណបក្សប្រជាជនកម្ពុជាមិនខាន?
៩- នៅប្រទេសដែលហៅថាប្រជាធិបតេយ្យជឿនលឿនទោះបីមានសេរីភាពទូលំទូលាយ = តែសេរីភាពទូលំទូលាយនោះតម្រូវឲ្យខិតខំធ្វើការទើបអាចរស់បាន មិនមែនរស់បានដោយអត់ធ្វើការទេ?
១០- នៅប្រទេសជឿនលឿនបើបានប្រាក់ខែ៣០០០$ គ្រាន់មួយរស់រួចខ្លួនប៉ុណ្ណោះ = បើនៅស្រុកខ្មែរត្រឹម ៣០០$ អាចរស់បាន ? ៕

ដោយ ៖ សិលា


ចែករំលែក៖