ព័ត៌មានទាន់ហេតុការណ៍៖

នាយឧត្តមសេនីយ៍ ខៀវ សុភ័គ ៖​ សមត្ថកិច្ចកម្ពុជា បន្តទទួលបានសំណើតាម Hotline ៩ករណីទៀត ដែលស្នើឱ្យជួយសង្គ្រោះជនជាតិបរទេស ២៧នាក់

ចែករំលែក៖

ភ្នំពេញ៖ នាយឧត្តមសេនីយ៍ ខៀវ សុភ័គ រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងមហាផ្ទៃ បានថ្លែង​ឱ្យ​ដឹង​នៅព្រឹកថ្ងៃទី​២៣​ ខែមិថុនា​ ឆ្នាំ​២០២៤នេះថា​ កម្លាំងសមត្ថកិច្ចកម្ពុជា​ បានទទួលសំណើចំនួន ០៩ករណីទៀត ដែលស្នើឱ្យជួយសង្គ្រោះជនជាតិបរទេស ២៧នាក់​ ,នេះបេីគិតចាប់ពីម៉ោង ៣៖០០នាទី នាថ្ងៃទី២០ ដល់វេលាម៉ោង ៣៖០០នាទី ថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២៤។ 

នាយឧត្តមសេនីយ៍ ខៀវ សុភ័គ​ បានថ្លែង​បញ្ជាក់ថា​៖​ បច្ចុប្បន្នភាពស្រាវជ្រាវ តាមបញ្ជីតាមដាន គិតត្រឹមថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២៤ រួមមាន៖

*១៖ ទទួលបានណ្តឹងសរុប ១,៦៥៣សំណើរ មានមនុស្ស ៣,៥៧៤នាក់

*២៖ បានស្រាវជ្រាវស៊ើបអង្កេតបឋម ១,៤៤៩សំណើ និងបិទសំណុំរឿង ៤៦៧សំណើ (រកឃើញមនុស្ស ២,១១៧នាក់, ឃាត់ខ្លួនជនសង្ស័យ ១៤៧នាក់, បិទក្រុមហ៊ុន ៥ទីតាំង, និងផ្អាកអាជីវកម្ម ក៏ដូចជាស្រាវជ្រាវក្រុមហ៊ុន ៤ទីតាំង)

*៣៖ កំពុងបន្តបើកប្រតិបត្តិការស្រាវជ្រាវ និងស៊ើបអង្កេត ១៥៣ករណី។

បន្ថែមពីនេះ សមត្ថកិច្ចកម្ពុជាកំពុងបន្តប្រតិបត្តិការស្រាវជ្រាវ ស៊ើបអង្កេតសំណើរ និងសំណូមពរដែលនៅសេសសល់ផងដែរ៕

ដោយ​៖ តារា​


ចែករំលែក៖