អ្នកចាត់ការទូទៅក្រុមជម្រើសជាតិព័រទុយហ្គាល់លោក Roberto Martinez បាននិយាយបន្ទាប់ពីក្រុមរបស់គាត់បានយកឈ្នះលើក្រុមទួរគីក្នុងព្រឹត្តិការណ៍ Euro 2024 ថា អ្នកគាំទ្រដែលលុកលុយក្នុងទីលានដើម្បីព្យាយាមថតរូប Selfie ជាមួយកីឡាករគឺជាក្តីបារម្ភ។
មានមនុស្ស៥នាក់បានចូលទៅក្នុងទីលានដើម្បីព្យាយាមថតរូបជាមួយប្រធានក្រុមព័រទុយហ្គាល់ Cristiano Ronaldo ក្នុងជ័យជម្នះ ៣-០ ទៅលើទួរគីនៅក្នុងទីក្រុង Dortmund។ សន្តិសុខនៅ Westfalenstadion ត្រូវដេញតាមអ្នកគាំទ្រម្នាក់ៗ ខណៈដែលកីឡាករ និងអ្នកគាំទ្រនៅក្នុងកន្លែងមានការខកចិត្តកាន់តែខ្លាំង។
លោក Martinez បន្ថែមថា “វាជាការព្រួយបារម្ភ ថ្ងៃនេះ បំណងរបស់អ្នកគាំទ្រគឺល្អ។ យើងទាំងអស់គ្នាស្រឡាញ់អ្នកគាំទ្រដែលទទួលស្គាល់តារាល្បីៗ និងជានិមិត្តរូប ប៉ុន្តែអ្នកត្រូវតែយល់ថា មានពេលដ៏លំបាកមួយ ប្រសិនបើចេតនារបស់ពួកគេខុស។ យើងត្រូវប្រុងប្រយ័ត្ន វាមិនគួរកើតឡើងទេ វាមានសន្តិសុខច្រើន។ យើងគួរតែផ្តល់សារទៅកាន់អ្នកគាំទ្រផងដែរ ព្រោះវាមិនមែនជាផ្លូវត្រូវ។ វាអាចនឹងកាន់តែអាក្រក់ទៅថ្ងៃអនាគត។ វាមិនល្អទេដែលមានកីឡាករបង្ហាញមុខនៅលើទីលាន”។
អ្នកគាំទ្រដំបូងដែលទម្លាយនៅលើទីលានគឺជាក្មេងប្រុសម្នាក់ ហើយ Ronaldo បានឱបក្មេងប្រុសរូបនោះមុនពេលញញឹមដើម្បីថតរូប Selfie។ ប៉ុន្តែ Ronaldo មានការអាក់អន់ស្រពន់ចិត្ត នៅពេលដែលជនទី៣ព្យាយាមរត់មក ខណៈដែលព័រទុយហ្គាល់កំពុងរៀបចំប្រកួតដោយការស៊ុតបាល់ចេញពីជ្រុងមួយនៅតង់ទីពីរ ហើយសន្តិសុខត្រូវរារាំងអ្នកគាំទ្រទាំងនោះ។
ពេញម៉ោង Ronaldo បានរុញអ្នកគាំទ្រទី៥ម្នាក់ចេញពីទីលាន ហើយត្រូវបានសន្តិសុខម្នាក់ដឹកចេញពីទីលាន។ ទោះបីជាយ៉ាងណាក៏ដោយ មិត្តរួមក្រុមព័រទុយហ្គាល់ Bernardo Silva បាននិយាយថា គាត់ ពិតជាមិនមានការព្រួយបារម្ភចំពោះការលុកលុយទីលានបែបនេះ។
Silva បាននិយាយថា “វាជាការរំខានបន្តិចក្នុងលក្ខខណ្ឌដែលតែងតែត្រូវបញ្ឈប់ការប្រកួតព្រោះអ្នកគាំទ្រចូលក្នុងទីលាន។ ខ្ញុំគិតថានោះជាតម្លៃដែលអ្នកចំណាយសម្រាប់ការទទួលស្គាល់នៅក្នុងពិភពបាល់ទាត់ ហើយមានកីឡាករដូចជា Ronaldo ជាមួយពួកយើងនៅក្នុងក្រុម ប៉ុន្តែបើនិយាយពីគ្រោះថ្នាក់វិញ ខ្ញុំមិនមានអារម្មណ៍បែបនេះទេ”។
ស្ថាប័នវិន័យរបស់ UEFA នឹងរង់ចាំរបាយការណ៍ពីមន្ត្រីជំនាញ មុននឹងសម្រេចចិត្តថា នឹងចាត់វិធានការណាមួយនៅពេលខាងមុខ ៕
ដោយ៖ ភារៈ(រូបភាព ៖ BBC Sport)